ខ្មែរប៉ុស្ដិ៍ Close

សេចក្តីជូនដំណឹងស្តីពីការចុះឈ្មោះក្នុងប្រព័ន្ធចុះបញ្ជីអ្នកនាំចេញ ពីកម្ពុជាទៅកាន់សហភាពអឺរ៉ុប

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 40
សេចក្តីជូនដំណឹងស្តីពីការចុះឈ្មោះក្នុងប្រព័ន្ធចុះបញ្ជីអ្នកនាំចេញ ពីកម្ពុជាទៅកាន់សហភាពអឺរ៉ុប សេចក្តីជូនដំណឹងស្តីពីការចុះឈ្មោះក្នុងប្រព័ន្ធចុះបញ្ជីអ្នកនាំចេញ ពីកម្ពុជាទៅកាន់សហភាពអឺរ៉ុប

ក្រសួងពាណិជ្ជកម្ម ជូនដំណឹងស្តីពីការចុះឈ្មោះក្នុងប្រព័ន្ធចុះបញ្ជីអ្នកនាំចេញ ពីកម្ពុជាទៅកាន់សហភាពអឺរ៉ុប ដើម្បីមាននីតិសម្បទាក្នុងការប្រកាសប្រភពដើម ជំនួសឲ្យការប្រើប្រាស់វិញ្ជាបនបត្របញ្ជាក់ប្រភពដើមទំនិញ ចាប់ពីថ្ងៃទី០១​ ខែមករា ឆ្នាំ២០១៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។ ក្នុងករណីអ្នកនាំចេញចុះប​ញ្ជីមិនទាន់កាលកំណត់ ក៏អាចស្នើសុំពន្យាពេលដល់ថ្ងៃទី៣០​ ខែមិថុនា ឆ្នាំ២០២០ បានផងដែរ។ នេះបើយោងតាមការបង្ហោះផ្សាយលើផេកហ្វេសប៊ុករបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩នេះ។

ជាមួយគ្នានោះដែរ ផលិតករ ឬអ្នកនាំចេញដែលបានចុះបញ្ជីរួច និងមិនទាន់បានចុះបញ្ជីនៅក្នុងប្រព័ន្ធចុះបញ្ជីអ្នកនាំចេញ មានបំណងនាំចេញទំនិញតម្លៃក្រោម ៦០០០អឺរ៉ូ គឺមិនតម្រូវឲ្យមានការស្នើសុំវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញទម្រង់ អេ (Form A) ទៀតឡើយ។ ផលិតករ ឬអ្នកនាំចេញត្រូវប្រកាសប្រភពដើមដោយខ្លួនឯងសម្រាប់ជំនួសឲ្យវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញទម្រង់ អេ (Form A) ដែលអាចទាញយកគម្រូតាមរយៈគេហទំព័រ https://co.moc.gov.kh/

ចំពោះព័ត៌មានលម្អិតមានដូចខាងក្រោមនេះ៖

អត្ថបទទាក់ទង