ខ្មែរប៉ុស្ដិ៍ Close

ក្រសួងយុត្តិធម៌នឹងបើកដំណើរការឡើងវិញនូវការផ្ដល់សេវាព្រឹត្តិបត្រថ្កោលទោសចាប់ពីថ្ងៃស្អែកនេះតទៅ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៤ ខែឧសភា ឆ្នាំ២០២១ ព័ត៌មានទូទៅ 44
ក្រសួងយុត្តិធម៌នឹងបើកដំណើរការឡើងវិញនូវការផ្ដល់សេវាព្រឹត្តិបត្រថ្កោលទោសចាប់ពីថ្ងៃស្អែកនេះតទៅ ក្រសួងយុត្តិធម៌នឹងបើកដំណើរការឡើងវិញនូវការផ្ដល់សេវាព្រឹត្តិបត្រថ្កោលទោសចាប់ពីថ្ងៃស្អែកនេះតទៅ

នាព្រឹកថ្ងៃទី ៤ ខែឧសភា ឆ្នាម២០២១នេះ ក្រសួងយុត្តិធម៌បានចេញនូវសេចក្ដីជូនដំណឹងមួយបញ្ជាក់អំពី «ការបើកដំណើរការឡើងវិញនូវការផ្ដល់សេវាព្រឹត្តិបត្រថ្កោលទោស» ដែលក្រសួងបានផ្អាកដំណើរការដោយសារការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ កាលពីពេលកន្លងទៅ។

នៅក្នុងសេចក្ដីជូនដំណឹងនោះ ក្រសួងបានបញ្ជាក់ថា ដោយផ្អែកលើសេចក្ដីសម្រេចលេខ ៦១ សសរ ចុះថ្ងៃទី ៣ ខែឧសភា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល ដែលបានសម្រេចបញ្ចប់ការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងទីក្រុងតាខ្មៅខេត្តកណ្ដាល ក្រសួងនឹងបើកដំណើរការឡើងវិញជាធម្មតានូវការផ្ដល់សេវាព្រឹត្តិបត្រថ្កោលទោសដល់សាធារណជនចាប់ពីថ្ងៃទី ៦ ខែឧសភា ស្អែកនេះតទៅ។

សូមអាននូវសេចក្ដីជូនដំណឹងរបស់ក្រសួងយុត្តិធម៌ដូចខាងក្រោម៖

អត្ថបទទាក់ទង