ខ្មែរប៉ុស្ដិ៍ Close

ក្រសួងយុត្តិធម៌ និងក្រសួងសេដ្ឋកិច្ច បង្កើតគណៈកម្មការគ្រប់គ្រង និងចាត់ចែងវត្ថុតាង

ដោយ៖ សន ប្រាថ្នា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃអង្គារ ទី២០ ខែសីហា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 216

ក្រសួងយុត្តិធម៌ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសរួម ស្ដីពីការបង្កើតគណៈកម្មការគ្រប់គ្រង និងចាត់ចែងវត្ថុតាង ដែលត្រូវបានរឹបអូសជាទ្រព្យសម្បត្តិរដ្ឋ ដោយស្ថាប័នតុលាការ។ គណៈកម្មការនេះ ត្រូវបានដឹកនាំដោយ លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌។ នេះបើតាមប្រកាសរួមដែលចេញដោយក្រសួងយុត្តិធម៌ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ប្រកាសរួមនេះ នៃគណៈកម្មការគ្រប់គ្រង និងចាត់ចែងវត្ថុតាង ដឹកនាំដោយលោក គឹម សន្តិភាព មានលោក សួង ម៉េងគា អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អ៊ូ រ៉ាស៊ី អនុរដ្ឋលេខាធិការក្រសូងយុត្តិធម៌ ជាអនុប្រធាន និងលោក ខាន់ វណ្ណៈ អគ្គាធិការកិច្ចការតុលាការ នៃក្រសួងយុត្តិធម៌ ជាអនុប្រធានប្រចាំការ ព្រមទាំងសមាជិក សមាជិកា ជាមន្ត្រីជាន់ខ្ពស់នៃក្រសួងទាំងពីរមួយចំនួនទៀត៕

សូមអានខ្លឹមសារទាំងស្រុង ខាងក្រោមនេះ៖

អត្ថបទទាក់ទង