ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញឱ្យក្រសួងយុត្តិធម៌ពន្លឿនការដោះស្រាយរឿងរ៉ាវស្ត្រីជាប់ឃុំឃាំងដើម្បីពិនិត្យលទ្ធភាពលើកលែងទោស

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 42
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញឱ្យក្រសួងយុត្តិធម៌ពន្លឿនការដោះស្រាយរឿងរ៉ាវស្ត្រីជាប់ឃុំឃាំងដើម្បីពិនិត្យលទ្ធភាពលើកលែងទោស លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញឱ្យក្រសួងយុត្តិធម៌ពន្លឿនការដោះស្រាយរឿងរ៉ាវស្ត្រីជាប់ឃុំឃាំងដើម្បីពិនិត្យលទ្ធភាពលើកលែងទោស

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតែបន្តជំរុញឱ្យក្រសួងយុត្តិធម៌ត្រូវពន្លឿនការដោះស្រាយរឿងរ៉ាវស្ត្រីដែលជាប់ឃុំឃាំងដើម្បីពិនិត្យមើលថាតើមាននរណាខ្លះដែលគួរត្រូវបានលើកលែងទោស ពីព្រោះបច្ចុប្បន្ននេះ លោកបានកំពុងដំណើរការនូវការបង្កើតក្រុមមេធាវីដើម្បីការពារក្តីដល់ស្ត្រីក្រីក្រ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបញ្ជាឱ្យក្រសួងយុត្តិធម៌ត្រូវពន្លឿនការងារនេះបន្ថែមទៀតឱ្យទាន់ពេលវេលាផងដែរ។

លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់សរុបប្រមាណជិត២ពាន់នាក់ ក្នុងនោះមាននារី ៦៧៦នាក់ នៅវិទ្យាស្ថានជាតិអប់រំ ក្នុងនោះក៏មាននិស្សិតជ័យលាភីដែលទទួលបានអាហារូបករណ៍របស់សម្តេចតេជោ ហ៊ុន សែនចំនួន១៤៤នាក់ផងដែរ៕

អត្ថបទទាក់ទង