ខ្មែរប៉ុស្ដិ៍ Close

ឯកឧត្តម ប្រាក់ សុខុន ទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ Louise MUSHIKIWABO អគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF)

ដោយ៖សូ សែនឬទ្ធា | 8 នាទីមុន ព័ត៌មានទូទៅ 4
ឯកឧត្តម ប្រាក់ សុខុន ទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ Louise MUSHIKIWABO អគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ឯកឧត្តម ប្រាក់ សុខុន ទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ Louise MUSHIKIWABO អគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF)

យោងតាមការបង្ហោះផ្សាយរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានឲ្យដឹងថានៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងជាសហប្រធានគណៈកម្មាធិការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បានទទួលជួបលោកជំទាវ Louise MUSHIKIWABO អគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ក្នុងឱកាសលោកជំទាវអញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្នុងពេលឆាប់ៗខាងមុខនេះ។

កិច្ចពិភាក្សាបានផ្តោតលើវឌ្ឍនភាពនៃការត្រៀមរៀបចំសន្និសីទថ្នាក់រដ្ឋមន្រ្តីហ្វ្រង់កូហ្វូនីលើកទី៤៨ និងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ រួមមាន ការងារដែលត្រូវតាមដាន និងត្រូវសម្រេចចុងក្រោយជាពិសេសការទទួលបដិសណ្ឋារកិច្ច ពិធីការ ការរៀបចំកិច្ចពិភាក្សាតុមូលនិងសន្និសីទសារព័ត៌មានដើម្បីធានាឱ្យការរៀបចំកិច្ចប្រជុំប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យក្នុងស្មារតីមិត្តភាព និងសហប្រតិបត្តិការ។

Le matin du 10 novembre 2026, Son Excellence le Vice-Premier Ministre PRAK Sokhonn, Ministre des Affaires étrangères et de la Coopération internationale et Co-président du Comité nationale d’organisation du 20e Sommet de la Francophonie, a reçu Son Excellence Madame Louise MUSHIKIWABO, Secrétaire générale de l’Organisation internationale de la Francophonie (OIF), à l’occasion de sa participation au prochain 20e Sommet de la Francophonie.

La discussion a porté sur l’état d’avancement des préparatifs de la 48e Conférence ministérielle de la Francophonie et du 20e Sommet de la Francophonie. Elles ont permis de passer en revue les tâches à suivre et à finaliser, en particulier l’accueil, le protocole, l’organisation des tables rondes et la conférence de presse, afin de garantir le plein succès de ces réunions dans un esprit d’amitié et de coopération.

On the morning of 10 November 2026, His Excellency Deputy Prime Minister PRAK Sokhonn, Minister of Foreign Affairs and International Cooperation and Co-Chair of the National Organizing Committee of the 20th Francophonie Summit, received Her Excellency Ms. Louise MUSHIKIWABO, Secretary-General of the International Organization of La Francophonie (OIF), on the occasion of her participation in the upcoming 20th Francophonie Summit.

The discussions focused on the progress of preparations for the 48th Ministerial Conference of La Francophonie and the 20th Francophonie Summit, including the tasks to be followed up and finalized, particularly hospitality, protocol, the organization of roundtable discussions, and the press conference, with the aim of ensuring the success of these meetings in a spirit of friendship and cooperation.

អត្ថបទទាក់ទង