សរុបការចាក់វ៉ាក់សាំងកូវីដ-១៩ ទូទាំងប្រទេស ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ បានចំនួនជាង ៨១ម៉ឺននាក់
គិតថ្ងៃត្រឹមថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ៨១៥,៩៧៤នាក់។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ ៖
- ក្រសួងសុខាភិបាល ចាក់បានចំនួន៖ ៦១៥,៥២៨នាក់
- ក្រសួងការពារជាតិ ចាក់បានចំនួន៖ ២០០,៤៤៦នាក់។