ពិធីប្រគល់រថយន្តសង្គ្រោះបន្ទាន់ ជូនដល់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ
នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ នៅសាលាខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់រថយន្តសង្គ្រោះបន្ទាន់ ជូនដល់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដែលជាអំណោយរបស់រោចចក្រស៊ីគ្លូ ក្នុងគោលបំណងបម្រើប្រយោជន៍ជាសាធារណៈក្នុងខេត្តកំពង់ស្ពឺ។
ពិធីនេះក៏មានការចូលរួមពីអភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត នាយក នាយករងរដ្ឋបាលខេត្ត នាយកទីចាត់ការ ប្រធានអង្គភាពចំណុះមន្ត្រីរាជការ សាលាខេត្តផងដែរ ៕