ខ្មែរប៉ុស្ដិ៍ Close

រដ្ឋបាលខេត្តស្វាយរៀង ឆ្លើយតបចំពោះការចុះផ្សាយរបស់វិទ្យុអាស៊ីសេរី តាមរយៈវិទ្យុ និងផេកព័ត៌មានមួយចំនួន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 36

នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ឆ្លើយតបចំពោះការចុះផ្សាយរបស់វិទ្យុអាស៊ីសេរី តាមរយៈវិទ្យុ និងផេកព័ត៌មានមួយចំនួន រដ្ឋបាលខេត្តស្វាយរៀង សូមជម្រាបជូនថា ករណីនេះគឺក្រោយពីបានទទួលពាក្យបណ្ដឹងពីឈ្មោះ ហ៊ុន យាប់ ត្រូវជាឳពុកក្មេករបស់ឈ្មោះ សំ បុប្ផា ពីបទអំពើហិង្សាក្នុងគ្រួសារ សមត្ថកិច្ចនគរបាល នៃប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្នោត ស្រុកកំពង់រោទិ៍ ក៏បានទៅអញ្ជើញ ឈ្មោះ សំ បុប្ផា មកសួរនាំនៅប៉ុស្ដិ៍នគរបាលរដ្ឋបាល ប៉ុន្តែឈ្មោះ សំ បុប្ផា ប្រកែកពុំព្រមឡើងរថយន្តជាមួយសមត្ថកិច្ចនោះទេ។

បន្ទាប់មកដោយមានការសម្របសម្រួលពីសមត្ថកិច្ច និងក្រុមគ្រួសារ ឈ្មោះ សំ បុប្ផា បានយល់ព្រមឡើងជិះម៉ូតូជាមួយសមត្ថកិច្ច ដល់ពាក់កណ្ដាលផ្លូវក៏ធ្លាក់ពីលើម៉ូតូ បណ្ដាលឲ្យសន្លប់ និងបានស្លាប់នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យខេត្ត។

ជាលទ្ធផលនៃការធ្វើកោសលវិច័យដោយមានការចូលរួមពីសមត្ថកិច្ចនគរបាល គ្រូពេទ្យ គ្រួសារជនរងគ្រោះ និងព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត ឃើញថា ឈ្មោះ សំ បុប្ផា ពិតជាបានស្លាប់ដោយសារធ្លាក់ពីលើម៉ូតូពិតប្រាកដមែន ៕

អត្ថបទទាក់ទង