ខ្មែរប៉ុស្ដិ៍ Close

តើរាជរដ្ឋាភិបាលស្រឡាញ់ជាតិនិងទឹកដីតាមរយៈអ្វី?

ដោយ៖ Sreyleak ​​ | 13 ម៉ោងមុន ព័ត៌មានទូទៅ 168
តើរាជរដ្ឋាភិបាលស្រឡាញ់ជាតិនិងទឹកដីតាមរយៈអ្វី? តើរាជរដ្ឋាភិបាលស្រឡាញ់ជាតិនិងទឹកដីតាមរយៈអ្វី?

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល មិនតបត មិនឆ្លើយឆ្លងនៅលើហ្វេសប៊ុក មិនមែនមានន័យថា រាជរដ្ឋាភិបាលមិនគិតគូររឿងជាតិ និងបូរណភាពទឹកដីនោះទេ ប៉ុន្ដែរាជរដ្ឋាភិបាលបាននិងកំពុងធ្វើរាល់ថ្ងៃលើកិច្ចការងារកសាងជាតិ និងបូរណភាពទឹកដីនេះ។

ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនដល់សិក្ខាកាម និងនិស្សិត សាកលវិទ្យាល័យធនធានមនុស្ស នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រឿងស្រឡាញ់ជាតិនិងទឹកដី អ្នកណាក៏ស្រឡាញ់ដែរ តែធ្វើយ៉ាងណាកុំឱ្យមានការបែកបាក់ជាតិ រហូតដល់ឈានដល់អារិភាពជាមួយប្រទេសជិតខាង។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បាននិងកំពុងធ្វើការងារជាក់ស្តែង ទៅលើបញ្ហាបូរណភាពទឹកដីជាមួយប្រទេសជិតខាង ដោយឈរលើគោលការណ៍ច្បាប់ជាតិនិងអន្តរជាតិ ដោយផ្អែកទៅលើផែនទីដែលព្រះបរមរតនកោដ្ឋយកទៅតម្កល់ទុកឱ្យយើង៕

អត្ថបទទាក់ទង