ខ្មែរប៉ុស្ដិ៍ Close

ហេតុអ្វីបានជាយើងចាំបាច់ត្រូវរួមគ្នាចាត់ «វិធានការច្បាប់ម៉ឺងម៉ាត់» ដើម្បីកសាង «ទំពាំង» ឱ្យបានល្អ?

ដោយ៖ Sreyleak ​​ | 13 ម៉ោងមុន ព័ត៌មានទូទៅ 157
ហេតុអ្វីបានជាយើងចាំបាច់ត្រូវរួមគ្នាចាត់ «វិធានការច្បាប់ម៉ឺងម៉ាត់» ដើម្បីកសាង «ទំពាំង» ឱ្យបានល្អ? ហេតុអ្វីបានជាយើងចាំបាច់ត្រូវរួមគ្នាចាត់ «វិធានការច្បាប់ម៉ឺងម៉ាត់» ដើម្បីកសាង «ទំពាំង» ឱ្យបានល្អ?

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបង្ហាញវិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីអប់រំ កសាងធនធានមនុស្ស ជាពិសេសយុវជនកម្ពុជាគ្រប់រូបឱ្យក្លាយទៅជាទំពាំងល្អ សិស្សល្អ កូនល្អ និងជាពលរដ្ឋល្អ។

ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនដល់សិក្ខាកាម និងនិស្សិត សាកលវិទ្យាល័យធនធានមនុស្ស នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ទន្ទឹមនឹងការអបអរសាទរទំពាំងដែលកំពុងលូតលាស់ល្អ យើងក៏ត្រូវគិតពីទំពាំងមួយចំនួនដែលរលួយ ឬអាចឈានទៅដល់ការរលួយ ដែលហេតុនេះអាចរីករាលដល់ទំពាំងដែលល្អផ្សេងទៀត។

សម្ដេចធិបតី គូសបញ្ជាក់ថា ដើម្បីបានទំពាំងដែលល្អ ទាល់តែយើងទាំងអស់គ្នារួមគ្នាបណ្ដុះបណ្ដាលតាំងពីថ្នាក់ក្រោមរហូតដល់ថ្នាក់លើ ស្របជាមួយគ្នានោះវិធានការច្បាប់ក៏ត្រូវអនុវត្ដឱ្យបានតឹងរ៉ឹងផងដែរ ដើម្បីធានាថា ទំពាំងរបស់កម្ពុជាដុះលូតលាស់មកបានល្អ។ ហើយដើម្បីធានាថា យុវជនរបស់កម្ពុជាកាត់បន្ថយបាននូវភាពអវិជ្ជមាននានាបាន សម្ដេចធិបតីក៏បានណែនាំដល់ក្រសួងយុត្ដិធម៌ពិនិត្យលើច្បាប់ អគ្គស្នងការ នគរបាលជាតិ កងរាជអាវុធហត្ថ អភិបាលនៃគណៈអភិបាលខេត្ដទាំងអស់ ត្រូវរួមគ្នាគ្រប់គ្រងក្មេងទំនើងឱ្យមានប្រសិទ្ធភាពខ្ពស់៕