នៅល្ងាចស្អែកនេះ នឹងមានកម្មវិធីប្រឡងសម្រស់ឯកវាយនភណ្ឌឆ្នាំ២០១៨វគ្គផ្តាច់ព្រ័ត្រនៅសាលមហោស្រពកោះពេជ្រ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ ដោយបានបញ្ជាក់ថា កម្មវិធីប្រឡងសម្រស់ឯកវាយនភណ្ឌឆ្នាំ២០១៨ វគ្គផ្តាច់ព្រ័ត្រ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ៥ល្ងាចតទៅនៅសាលមហោស្រពកោះពេជ្រ ដោយមានការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍បាយ័នផងដែរ។
សូមអានសេចក្តីជូនដំណឹងរបស់ក្រសួងការងារខាងក្រោម៖