ខ្មែរប៉ុស្ដិ៍ Close

ក្រសួងការងារ បង្ហាញតួលេខថ្មី នៃកម្មករដែលត្រូវបានត្រួតពិនិត្យសុខភាព និងដាក់ឱ្យស្នាក់នៅដាច់ដោយឡែក សម្រាប់ថ្ងៃទី២៣ និងព្រឹកថ្ងៃទី២៤ ខែមេសា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២០ ព័ត៌មានទូទៅ 35
ក្រសួងការងារ បង្ហាញតួលេខថ្មី នៃកម្មករដែលត្រូវបានត្រួតពិនិត្យសុខភាព និងដាក់ឱ្យស្នាក់នៅដាច់ដោយឡែក សម្រាប់ថ្ងៃទី២៣ និងព្រឹកថ្ងៃទី២៤ ខែមេសា ក្រសួងការងារ បង្ហាញតួលេខថ្មី នៃកម្មករដែលត្រូវបានត្រួតពិនិត្យសុខភាព និងដាក់ឱ្យស្នាក់នៅដាច់ដោយឡែក សម្រាប់ថ្ងៃទី២៣ និងព្រឹកថ្ងៃទី២៤ ខែមេសា

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ បានបង្ហាញតួលេខបន្ថែមទៀត នៃចំនួនកម្មករ ដែលត្រូវបានត្រួតពិនិត្យសុខភាព និងដាក់ឱ្យស្នាក់នៅដាច់ដោយឡែក សម្រាប់ថ្ងៃទី២៣ និង ព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០។ តាមសេចក្តីប្រកាសក្រសួងការងារ បានឱ្យដឹងថា លទ្ធផល នៃការត្រួតពិនិត្យសុខភាពកម្មកររោងចក្រ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ គិតត្រឹមម៉ោង១៨៖០០នាទីយប់ មានកម្មកររោងចក្រមកត្រួតពិនិត្យសុខភាពចំនួន៩៨៣នាក់ ក្នុងនោះដាក់ឱ្យធ្វើចត្តាឡីស័កនៅផ្ទះ ១៤ថ្ងៃ ចំនួន៩២២នាក់ ដាក់ឱ្យនៅមណ្ឌលចត្តាឡីស័កកម្រិត១ (វិទ្យាល័យជម្ពូវ័ន) ចំនួន៤០នាក់ ដាក់ឱ្យនៅមណ្ឌលចត្តាឡីស័កកម្រិត២ (វិទ្យាល័យជម្ពូវ័ន) ចំនួន២១នាក់ ព្រមទាំងបានយកសំណាកទៅពិសោធបន្តចំនួន១៨នាក់។ ទន្ទឹមនឹងនេះ ក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យធ្វើចត្តាឡីស័កនៅផ្ទះចំនួន១៣នាក់ ក្នុងនោះចេញពីណ្ឌលចត្តាឡីស័កកម្រិត១ចំនួន៦នាក់ និងកម្រិត២ចំនួន៧នាក់។

ដោយឡែកលទ្ធផល ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ គិតត្រឹមម៉ោង១១៖០០ព្រឹក មានកម្មកររោងចក្រមកត្រួតពិនិត្យសុខភាពចំនួន៥៤២នាក់ ក្នុងនោះដាក់ឱ្យធ្វើចត្តាឡីស័កនៅផ្ទះ ១៤ថ្ងៃ ចំនួន៤៣៩នាក់ ដាក់ឱ្យស្នាក់នៅមណ្ឌលចត្តាឡីស័កកម្រិត១ ចំនួន០០នាក់ និងដាក់ឱ្យស្នាក់នៅមណ្ឌលចត្តាឡីស័កកម្រិត២ ចំនួន៣នាក់៕

សូមអានសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ៖

អត្ថបទទាក់ទង