ខ្មែរប៉ុស្ដិ៍ Close

ខេត្តកំពង់ធំសម្រេចបន្តវិធានការរដ្ឋបាលដើម្បីប្រយុទ្ធ និងទប់ស្កាត់កូវីដ-១៩ រហូតដល់ថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២១

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១២ ខែសីហា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1432
ខេត្តកំពង់ធំសម្រេចបន្តវិធានការរដ្ឋបាលដើម្បីប្រយុទ្ធ និងទប់ស្កាត់កូវីដ-១៩ រហូតដល់ថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២១ខេត្តកំពង់ធំសម្រេចបន្តវិធានការរដ្ឋបាលដើម្បីប្រយុទ្ធ និងទប់ស្កាត់កូវីដ-១៩ រហូតដល់ថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២១

បើតាមសេចក្ដីសម្រេចចុះថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២១នេះ រដ្ឋបាលខេត្តកំពង់ធំបានសម្រេចបន្តអនុវត្តវិធានការរដ្ឋបាល ដោយផ្អាកសកម្មភាពការងារ មុខរបរ និងអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរីករាលដាលកូវីដ-១៩ ការជួបជុំ ឬការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជន និងបម្រាមគោចរ នៅចន្លោះម៉ោង ៩ យប់ ដល់ម៉ោង ៣ ទៀបភ្លឺ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដែលមានថិរវេលាអនុវត្តរយៈពេល ៧ ថ្ងៃ គិតចាប់ពីវេលាម៉ោងសូន្យ នៃយប់ឈានចូលថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២១។

សូំអាននូវសេចក្ដីសម្រេចទាំងស្រុងរបស់រដ្ឋបាលខេត្តកំពង់ធំ ដូចខាងក្រោម៖

អត្ថបទទាក់ទង