ខ្មែរប៉ុស្ដិ៍ Close

កសិដ្ឋានចិញ្ចឹមបង្កងអូស្រ្តាលី នៅខេត្តឧត្តរមានជ័យ គ្រោងបើកវគ្គបណ្តុះបណ្តាលដល់កសិករ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៤ ខែឧសភា ឆ្នាំ២០២០ ព័ត៌មានទូទៅ 60
កសិដ្ឋានចិញ្ចឹមបង្កងអូស្រ្តាលី នៅខេត្តឧត្តរមានជ័យ គ្រោងបើកវគ្គបណ្តុះបណ្តាលដល់កសិករ កសិដ្ឋានចិញ្ចឹមបង្កងអូស្រ្តាលី នៅខេត្តឧត្តរមានជ័យ គ្រោងបើកវគ្គបណ្តុះបណ្តាលដល់កសិករ

ប្រធានមន្ទីរកសិកម្មខេត្តឧត្តរមានជ័យ អះអាងថា កសិដ្ឋានចិញ្ចឹមបង្កងអូស្រ្តាលីក្នុងខេត្ត គ្រោងបើកវគ្គបណ្តុះបណ្តាលដល់កសិករ ដើម្បីផ្សព្វផ្សាយពីផលិតកម្មចិញ្ចឹមបង្កងនេះ ឱ្យបានទូលំទូលាយ ។

លោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ បានមានប្រសាសន៏ប្រាប់វិទ្យុជាតិកម្ពុជាថា កសិដ្ឋានចិញ្ចឹមបង្កងអូស្រ្តាលី របស់ក្រុមហ៊ុន Cambodia Amazing Aquaculture Technological Co., Ltd ស្ថិតនៅក្នុងភូមិថ្នល់កែង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដែលចិញ្ចឹមបង្កងអូស្ត្រាលីលើផ្ទៃដី៩៩ហិកតា មានកូនពូជប្រមាណ៦០ម៉ឺនក្បាល ដែលអាចផ្តល់ផលប្រមាណ៥០តោននៅរយៈពេល៦ខែ ហើយនិងគ្រោងផលិតកូន ឱ្យបាន៥-១០លានក្បាលនៅឆ្នាំក្រោយ ។

លោកបានបញ្ជាក់ថា កសិករ ដែលមានបំណងចង់សិក្សាស្វែងយល់ និងបង្កើនចំណេះដឹងបន្ថែមពីការចិញ្ចឹម ជាលក្ខណ:គ្រួសារឬកសិដ្ឋាន អាចទំនាក់ទំនងមកខាងមន្ទីរកសិកម្មខេត្ត ដើម្បីចូលរួមសិក្សា។

សំឡេង ៖ ទីមួយនៅពេលដែលក្រុមហ៊ុនធ្វើបានជោគជ័យ តែឥឡូវនេះយើងគិតថា ក្រុមហ៊ុនបានជោគជ័យហើយ ក្រុមហ៊ុននឹងបើកបណ្ដុះបណ្ដាលការចិញ្ចឹមដល់ប្រជាពលរដ្ឋ ដូចជានិស្សិត នៅគ្រប់មជ្ឈដ្ឋានទាំងអស់ អនុវត្តផ្ទាល់នឹងបង្រៀនឲ្យចេះពីបច្ចេកទេសចិញ្ចឹម ព្រោះកន្លងមកការចិញ្ចឹមបង្កង យើងចេះតបគ្នា អត់មានរូបមន្តច្បាស់លាស់នោះទេ ហើយនេះគឺយើងច្បាស់ហើយគេធ្វើបានជោគជ័យហើយ រហូតដល់បង្កងយើងធ្វើនឹង មាននៅពេញកន្លែងតែម្ដង អញ្ចឹងប្រជាពលរដ្ឋ ដែលមានបំណងចង់ចេះដឹងអំពីការចិញ្ចឹមនេះ អាចរៀនកន្លែងគាត់បាន មកតាមរយៈមន្ទីរ ហើយមន្ទីរនឹងជំរុញបញ្ជូនទៅ ហើយសម្រាប់ព័ត៌មានបច្ចេកទេសគឺច្បាស់ហើយពេលហ្នឹង កាលណាដែលយើងចេះពីគ្រូដែលមានការចិញ្ចឹមតិចតួច ភាគច្រើនបង្កងយើងរស់បានតែមួយខែពីរខែទេ គឺមិនដឹងមូលហេតុទេ ។ ឥឡូវនេះគឺគេបានជោគជ័យ គេលក់ យើងឲ្យតយើងហូប អីបានទៅអញ្ចឹងបានន័យថា គេចិញ្ចឹមបានទៅមុខ អាហ្នឹងយើងចាប់ផ្ដើមបច្ចេកទេសចឹង ដោយកន្លងមកយើងទិញតែកូនពូជគេយកមកចិញ្ចឹមបាន2ខែអីងាប់ដោយសារយើងចេះតគ្នា វាចឹងរកមូលហេតុអត់ឃើញ អញ្ចឹងឥឡូវនេះ គឺយើងមានហើយ ឃើញហើយអ្នកបច្ចេកទេសក្រុមហ៊ុនបានបញ្ជាក់ទាំងអស់អំពីមូលហេតុ ដែលធ្វើឲ្យបង្កងមានបញ្ហាអីយ៉ាងហ្នឹង ហើយត្រូវចិញ្ចឹមរបៀបម៉េច ដាក់អាងអីរបៀបម៉េច ហើយអាយុប៉ុណ្ណេះត្រូវធ្វើរបៀបម៉េចត្រូវធ្វើយ៉ាងម៉េច គឺគេបញ្ជាក់ប្រាប់យើងទាំងអស់ អញ្ចឹងក្រុមហ៊ុនស្វាគមន៍ឲ្យចូលរៀននៅកន្លែងហ្នឹង ដើម្បីចែករំលែកចំណេះដឹង ។

សូមបញ្ជាក់ថា កសិដ្ឋានចិញ្ចឹមបង្កងអូស្ត្រាលីបានចាប់ផ្តើមដំណើរការ តាំងពីឆ្នាំ២០១៦ដោយធ្វើការអភិវឌ្ឍជាបណ្តើរៗ មានជីកស្រះច្រើនប្រភេទ (ស្រះចិញ្ចឹមមេ បាពូជ កូន និងបង្កងសាច់) អាងភ្ញាស់ និងហេដ្ឋារចនាសម្ព័ន្ធក្នុងកសិដ្ឋាន ដែលវាពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្កើតការងារជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ៕

អត្ថបទទាក់ទង