ខ្មែរប៉ុស្ដិ៍ Close

លោក ឌី រ៉ាដូ ដឹកនាំក្រុមការងារត្រួតពិនិត្យមើលវឌ្ឍនភាពនៃដំណើរការរៀបចំសណ្តាប់ធ្នាប់ និងតម្លើងសម្ភារៈបរិក្ខា នៅកន្លែងស្នាក់នៅមណ្ឌលធ្វើចត្តាឡីស័ក

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១០ ខែសីហា ឆ្នាំ២០២១ ព័ត៌មានទូទៅ 232
លោក ឌី រ៉ាដូ ដឹកនាំក្រុមការងារត្រួតពិនិត្យមើលវឌ្ឍនភាពនៃដំណើរការរៀបចំសណ្តាប់ធ្នាប់ និងតម្លើងសម្ភារៈបរិក្ខា នៅកន្លែងស្នាក់នៅមណ្ឌលធ្វើចត្តាឡីស័ក លោក ឌី រ៉ាដូ ដឹកនាំក្រុមការងារត្រួតពិនិត្យមើលវឌ្ឍនភាពនៃដំណើរការរៀបចំសណ្តាប់ធ្នាប់ និងតម្លើងសម្ភារៈបរិក្ខា នៅកន្លែងស្នាក់នៅមណ្ឌលធ្វើចត្តាឡីស័ក

នៅថ្ងៃទី ៩ ខែសីហា ឆ្នាំ២០២១ លោក ឌី រ៉ាដូ អភិបាលរងខេត្ត តំណាងលោកអភិបាលខេត្តឧត្តរមានជ័យ បានដឹកនាំក្រុមការងាររួមមាន លោក អភិបាលរងក្រុង អភិបាលរងស្រុកចុងកាល់ ប្រធានអង្គភាពលទ្ធកម្ម ប្រធានការិយាល័យសុខាភិបាលស្រុក អញ្ជើញត្រួតពិនិត្យមើលវឌ្ឍនភាពនៃដំណើរការរៀបចំ កន្លែងស្នាក់នៅ បន្ទប់ទឹក បង្គន់អនាម័យ ប្រព័ន្ធទឹក-ភ្លើង និងតំឡើងសម្ភារៈបរិក្ខា នៅតាមមណ្ឌលធ្វើចត្តាឡីស័ក និងមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ ក្នុងក្រុងសំរោង និងស្រុកចុងកាល់ ដើម្បីត្រៀមទុកទទួលបងប្អូនប្រជាពលករដែលត្រឡប់មកពីប្រទេសថៃឡើងវិញ ។

ដើម្បីចូលរួមទប់ស្កាត់ការចម្លងជម្ងឺកូវីដ-១៩ ពិសេសវីរុសបម្លែងខ្លួនថ្មី Delta រដ្ឋបាលខេត្ត បានរៀបចំមណ្ឌលចត្តាឡីស័ក និងមណ្ឌលសម្រាប់ព្យាបាលជម្ងឺកូវីដ-១៩ តាមលក្ខណៈស្តង់ដារតែមួយ ដែលមានសម្ភារះប្រើប្រាស់ ប្រព័ន្ធទឹកប្រព័ន្ធភ្លើង និងបង្គន់អនាម័យ ជាច្រើនទីតាំងនៅតា មបណ្តាក្រុងស្រុក ក្នុងភូមិសាស្រ្តខេត្ត សម្រាប់បម្រុងទុកទទួលបងប្អូនពលករមកពីប្រទេសថៃ។

សូមបញ្ចាក់ថា៖ ដើម្បីការផ្តាច់ប្រភពចម្លងរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសជំងឺកូវីដ-១៩ បំលែងខ្លួនថ្មី ប្រភេទ Delta រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទខ្ទប់ខេត្តចំនួន ០៧ ដែលមានព្រំប្រទល់ជាមួយនឹងព្រះរាជាណាចក្រថៃ រួមមាន៖ ខេត្តពោធិ៍សាត់ កោះកុង បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តព្រះវិហារ រួមទាំងខេត្តសៀមរាបផងដែរ ព្រមទាំងរៀបចំមណ្ឌលធ្វើចត្តាឡីស័ក និងមណ្ឌលព្យាបាលជម្ងឺកូវីដ-១៩ ដើម្បីទទួលពលករឆ្លងព្រំដែនមកពីប្រទេសថៃចូលមកកម្ពុជាវិញដោយតម្រូវអោយធ្វើចត្តាឡីស័កនៅតាមព្រំដែនចំនួន១៤ថ្ងៃ ហើយត្រូវបន្តធ្វើចត្តាឡីស័កចំនួន៧ ថ្ងៃទៀតនៅតាមស្រុក និងលំនៅដ្ឋានដែលពួកគេកំពុងរស់នៅ៕

អត្ថបទទាក់ទង