ខ្មែរប៉ុស្ដិ៍ Close

លោកស្រី ឱ វណ្ណឌីន អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវមកទទួលថ្នាំចាក់វ៉ាក់សាំងកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា នៅតាមទីតាំងដែលបានកំណត់ដោយអាជ្ញាធរឃុំ-សង្កាត់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២១ ព័ត៌មានទូទៅ 46
លោកស្រី ឱ  វណ្ណឌីន អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវមកទទួលថ្នាំចាក់វ៉ាក់សាំងកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា នៅតាមទីតាំងដែលបានកំណត់ដោយអាជ្ញាធរឃុំ-សង្កាត់ លោកស្រី ឱ វណ្ណឌីន អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវមកទទួលថ្នាំចាក់វ៉ាក់សាំងកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា នៅតាមទីតាំងដែលបានកំណត់ដោយអាជ្ញាធរឃុំ-សង្កាត់

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ក្របខ័ណ្ឌទូទាំងប្រទេស បានអំពាវនាវយ៉ាងទទូចដល់ ប្រជាពលរដ្ឋទាំងអស់ត្រូវមកចាក់វ៉ាក់សាំងកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា នៅតាមទីតាំងដែលបានកំណត់ដោយអាជ្ញាធរឃុំ-សង្កាត់របស់ខ្លួន ដោយត្រូវរក្សាគម្លាត ហើយមិនត្រូវភ្លេចខ្លួន និងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវចូលរួមអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួននូវវិធានការការពាររបស់ក្រសួងសុខាភិបាល ៣ការពារ និង៣កុំ ម្យ៉ាងវិញទៀតក៏ដូចជាការការពារខ្លួនយើង គ្រួសារយើង និងសហគមន៍យើង ពិសេសចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់ផ្តាច់ខ្សែចម្លងជំងឺកូវីដ-១៩ចេញពីសហគមន៍យើង។

នេះជាការអំពាវនាវរបស់លោកស្រី ឱ វណ្ណឌីន នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ដែលលោកស្រី និងលោក ឌី រ៉ាដូ អភិបាលរងខេត្ត តំណាងលោក ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ បាន ចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ស្ថិតនៅឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

គិតមកទល់នឹងពេលនេះ អត្រាចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ នៅក្នុងខេត្តឧត្ដរមានជ័យ គិតចាប់ពីថ្ងៃទី១២ ដល់ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ កើនបាន ១២,២៤% ធៀបជាមួយចំនួនប្រជាពលរដ្ឋតាមគោលដៅ ១៥៦,៥៧៥នាក់។

សូមបញ្ជាក់ថា ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដែលស្ម័គ្រចិត្តទាំងពីរជំហាន គឺពុំមានគិតថ្លៃអ្វីទាំងអស់ ដោយយកភ្ជាប់ទៅជាមួយនូវអត្តសញ្ញាណបណ្ណ។ សម្រាប់ទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ នៅក្នុងស្រុកត្រពាំងប្រាសាទ មានចំនួន៨ ទីតាំង ៖

១.សាលាបឋមសិក្សាត្រពាំងប្រាសាទ
២.អនុវិទ្យាល័យអូរក្រូច
៣.សាលាបឋមសិក្សាដីក្រហម
៤.សាលាបឋមសិក្សាស្រែល្អ
៥.សាលាឃុំអូរស្វាយ
៦.វត្តប្រាសាទសន្តិភាព (វត្តទំនប់ដាច់)
៧.សាលាបឋមសិក្សាពពេល
៨.សាលាបឋមសិក្សាអភិវឌ្ឍន៍៕

អត្ថបទទាក់ទង