ខ្មែរប៉ុស្ដិ៍ Close

គិតត្រឹមថ្ងៃទី២៧ ខែធ្នូ តើការងារកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ផ្ដោតលើការកសាងផ្លូវក្រវ៉ាត់ព្រំដែន សម្រេចបានសមិទ្ធផលអ្វីខ្លះ?

ដោយ៖ Sreyleak ​​ | 16 ម៉ោងមុន ព័ត៌មានទូទៅ 173
គិតត្រឹមថ្ងៃទី២៧ ខែធ្នូ តើការងារកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ផ្ដោតលើការកសាងផ្លូវក្រវ៉ាត់ព្រំដែន សម្រេចបានសមិទ្ធផលអ្វីខ្លះ? គិតត្រឹមថ្ងៃទី២៧ ខែធ្នូ តើការងារកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ផ្ដោតលើការកសាងផ្លូវក្រវ៉ាត់ព្រំដែន សម្រេចបានសមិទ្ធផលអ្វីខ្លះ?

គិតត្រឹមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ក្រោមការយកចិត្ដទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ការងារកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ផ្ដោតលើការកសាងផ្លូវក្រវ៉ាត់ព្រំដែន សម្រេចបានសមិទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់។

យោងតាមសេចក្ដីប្រកាសព័ត៌មាន វឌ្ឍនភាពការងារសាងសង់ផ្លូវក្រវាត់ព្រំដែន ដោយប្រើប្រាស់ មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន សម្រេចបានសមិទ្ធជាច្រើនរួមមាន៖
១, លទ្ធផលការងារគ្រប់គ្រងមូលនិធិ

– បានបិទដំណើរការទាំងស្រុងនូវគណនីធនាគារផ្សេងៗដែលទទួលថវិកាមូលនិធិ និងរៀបចំរក្សាទុកកញ្ចប់ ថវិកាមូលនិធិក្នុងគណនីធនាគារប្រកបដោយសុវត្ថិភាព និងមានគណនេយ្យភាពត្រឹមត្រូវ។

– បានបង្កើតនូវរបៀបរបបការងារប្រតិបត្តិ សម្រាប់កិច្ចការហិរញ្ញវត្ថុក្នុងដំណើរការគ្រប់គ្រងមូលនិធិ សំដៅ ធានាដល់ការគ្រប់គ្រងថវិកាមូលនិធិឱ្យបានត្រឹមត្រូវ មានការទទួលខុសត្រូវខ្ពស់ ប្រសិទ្ធភាព តម្លាភាព និង សន្សំសំចៃ ដែលជាការឆ្លើយតបនឹងសេចក្តីទុកចិត្តដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាល និងសមានចិត្តប្រជាពលរដ្ឋ ដែលបានចូលរួមបរិច្ចាគនៅក្នុងមូលនិធិ។

– បានចាត់តាំងក្រុមការងារទំនាក់ទំនងសាធារណៈនៃក្រុមការងារចំពោះកិច្ច ក.គ.ម ឱ្យចុះសហការជាក់ស្តែង នៅការដ្ឋានសាងសង់ និងមូលដ្ឋានពាក់ព័ន្ធ ដើម្បីធានាទទួលបានព័ត៌មានស្តីពីលទ្ធផល និងរូបភាព រួចធ្វើ ការផ្សព្វផ្សាយជូនសាធារណជនឱ្យបានជ្រាបជាប់ជាប្រចាំ។

២. ការងារកសាងហេដ្ឋារចនាសម្ព័ន្ធ

– ការងារបោសសម្អាតមីន-យុទ្ធភណ្ឌមិនទាន់ផ្ទះ សម្រេចបានលើផ្ទៃដីទំហំ ១.៤៦២.៥០០ម៉ែត្រការ៉េ ដោយ ក្នុងនោះ នៅក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី សម្រេចបានផ្ទៃដីទំហំ ១.២២៥.០០០ម៉ែត្រការ៉េ និងនៅក្នុង ភូមិសាស្ត្រខេត្តរតនគិរី សម្រេចបានផ្ទៃដីទំហំ ២៣៧.៥០០ម៉ែត្រការ៉េ ដែលជាលទ្ធផលក្នុងការរាវរក គឺ បានរកឃើញគ្រាប់គ្រប់ប្រភេទ ចំនួន ២៣គ្រាប់ ក្នុងនោះមានគ្រាប់ប្រភេទប៊ុមប៊ី ឬគ្រាប់បែកចង្កោម ចំនួន ៦គ្រាប់។ ចំពោះមុខកម្លាំងជំនាញនៃបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ បាននិងកំពុងបន្តរាវរកគ្រាប់មីន-យុទ្ធភណ្ឌមិនទាន់ផ្ទុះតាមគោលដៅការដ្ឋានរបស់ខ្លួនជាបន្តបន្ទាប់។

– ការងារឈូសឆាយ ៖ ការឈូសឆាយបើកមុខទទឹង ៥ម៉ែត្រ សម្រាប់រកផ្លូវខ្សែដំបូង សម្រេចបានប្រវែង ៥៨,៥គីឡូម៉ែត្រ (ខេត្តមណ្ឌលគិរី សម្រេចបានប្រវែង ៤៩គីឡូម៉ែត្រ, ខេត្តរតនគិរី សម្រេចបានប្រវែង ៩,៥គីឡូ ម៉ែត្រ)។ ឈូសផ្លូវទទឹង ២០ម៉ែត្រ សម្រាប់រកអ័ក្សផ្លូវ លុបជ្រលងអូរ បន្ទាបចំណោទភ្នំ សម្រេចបានប្រវែង ៣៦,៦០គីឡូម៉ែត្រ (ខេត្តមណ្ឌលគិរី សម្រេចបានប្រវែង ២៧,៩០គីឡូម៉ែត្រ, ខេត្តរតនគិរី សម្រេចបានប្រវែង ៨,៧គីឡូម៉ែត្រ)។ ធ្វើប្រឡាយ សម្រេចបានប្រវែង ៣០,២០គីឡូម៉ែត្រ(ខេត្តមណ្ឌលគិរី សម្រេចបានប្រវែង ២២,៦០ គីឡូមែត្រ, ខេត្តរតនគិរី សម្រេចបានប្រវែង ៧,៦០គីឡូមែត្រ)។

បន្ថែមពីនោះ កសាងតួផ្លូវ និងចិតជញ្ជាំងភ្នំ សម្រេចបានប្រវែង ២៥គីឡូម៉ែត្រ(ខេត្តមណ្ឌលគិរី សម្រេច បានប្រវែង ២២គីឡូម៉ែត្រ, ខេត្តរតនគិរី សម្រេចបានប្រវែង ៣គីឡូម៉ែត្រ)។ ក្រាលល្បាយកំទេចថ្មស្ថាពរ សម្រេចបានប្រវែង ១០,២០គីឡូម៉ែត្រ (ខេត្តមណ្ឌលគិរី)។

ជាមួយនឹងសមិទ្ធផលនេះ ក្រុមការងារចំពោះកិច្ច និងកងវិស្វកម្ម នៅតាមការដ្ឋានស្ថាបនាផ្លូវក្រវាត់ព្រំដែន ប្តេជ្ញាខិតខំបំពេញការងារ ដោយការទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចឱ្យបានតាមផែនការកសាងផ្លូវក្រវាត់ព្រំដែនជាប្រវត្តិសាស្ត្រនេះ៕