ខ្មែរប៉ុស្ដិ៍ Close

ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ អញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តឯកសារយុទ្ធសាស្ត្រសំខាន់ពីរ និងបំពាក់គ្រឿងឥស្សរិយយសជូនថ្នាក់ដឹកនាំទីស្តីការគណៈរដ្ឋមន្ត្រី

ដោយ៖ Sreyleak ​​ | 17 ម៉ោងមុន ព័ត៌មានទូទៅ 166
ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ អញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តឯកសារយុទ្ធសាស្ត្រសំខាន់ពីរ និងបំពាក់គ្រឿងឥស្សរិយយសជូនថ្នាក់ដឹកនាំទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ អញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តឯកសារយុទ្ធសាស្ត្រសំខាន់ពីរ និងបំពាក់គ្រឿងឥស្សរិយយសជូនថ្នាក់ដឹកនាំទីស្តីការគណៈរដ្ឋមន្ត្រី

(ភ្នំពេញ)៖ ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយនិងដាក់ឱ្យអនុវត្តឯកសារសំខាន់ពីរគឺ «ផែនការយុទ្ធសាស្រ្តទីស្តីការគណៈរដ្ឋមន្ត្រី ឆ្នាំ២០២៤-២០២៨» ដែលដឹកនាំរៀបចំដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការប្រចាំការទីស្តីការគណៈរដ្ឋមន្ត្រី និង «ផែនទីបង្ហាញផ្លូវស្តីពីការជំរុញបរិវត្តកម្មឌីជីថលនៃទីស្តីការគណៈរដ្ឋមន្ត្រី ២០២៤-២០២៨» ដែលដឹកនាំរៀបចំដោយ ឯកឧត្តម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រី

ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការបានថ្លែងកោតសរសើរចំពោះការខិតខំរបស់ក្រុមការងាររៀបចំ និងបានវាយតម្លៃចំពោះឯកសារដ៏មានសារសំខាន់ទាំងពីរថា ជាសមិទ្ធផលថ្មីរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ហើយនឹងក្លាយទៅជាមគ្គុទេសក៍សម្រាប់តម្រង់ទិសដល់ការដឹកនាំ ការគ្រប់គ្រង និងការអនុវត្តការងាររបស់ ថ្នាក់ដឹកនាំ និងមន្ត្រីនៃទីស្តីការគណៈរដ្ឋមន្រ្តី  ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនិងគុណភាពការងារក្នុងនាមជាសេនាធិការនាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រី។

ក្នុងឱកាសនោះដែរ ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានអញ្ជើញបំពាក់គ្រឿងឥស្សរិយយសតាមលំដាប់ថ្នាក់ជូនដល់ថ្នាក់ដឹកនាំ ជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្ត្រីផងដែរ៕ 

អត្ថបទទាក់ទង