សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច អំពី វេទិកាស្តីពី “មុខងារនីតិកម្មនិងការងារកែទម្រង់របស់រាជរដ្ឋាភិបាល”
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញសេចក្តីប្រកាសព័ត៌មានអំពី វេទិកាស្តីពី “មុខងារនីតិកម្មនិងការងារកែទម្រង់របស់រាជរដ្ឋាភិបាល” ដែលប្រព្រឹត្តទៅរយៈពេលមួយថ្ងៃពេញ គឺនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខាភ្នំពេញ រាជធានីភ្នំពេញ។
គួរបញ្ជាក់ថា វេទិកាស្តីពី “មុខងារនីតិកម្មនិងការងារកែទម្រង់របស់រាជរដ្ឋាភិបាល” ត្រូវបានបើកក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងបិទបញ្ចប់ក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ និងមន្ត្រីរាជការពីគ្រប់ក្រសួង-ស្ថាប័ន រួមមាន ស្ថាប័ននីតិបញ្ញត្តិ ស្ថាប័ននីតិប្រតិបត្តិ ទាំងរដ្ឋបាលថ្នាក់កណ្តាលនិងថ្នាក់មូលដ្ឋាន ស្ថាប័នតុលាការ ព្រមទាំងគ្រឹះស្ថានឧត្តមសិក្សា និងបណ្ឌិតសភា ដែលមានចំនួនសរុបចំនួន ៦៥០រូប។
សូមអានសេចក្តីប្រកាសព័ត៌មានខាងក្រោមនេះ៖