ខ្មែរប៉ុស្ដិ៍ Close

ក្រសួងយុត្តិធម៌ បង្ហាញគំរូហត្ថលេខា និងហត្ថលេខាសង្ខេបរដ្ឋមន្ត្រីថ្មីលោក កើត រិទ្ធ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២០ ឯកសារ 171
ក្រសួងយុត្តិធម៌ បង្ហាញគំរូហត្ថលេខា និងហត្ថលេខាសង្ខេបរដ្ឋមន្ត្រីថ្មីលោក កើត រិទ្ធ ក្រសួងយុត្តិធម៌ បង្ហាញគំរូហត្ថលេខា និងហត្ថលេខាសង្ខេបរដ្ឋមន្ត្រីថ្មីលោក កើត រិទ្ធ

ក្រសួងយុត្តិធម៌ បានជូនដំណឹងដល់គ្រប់ក្រសួងស្ថាប័ន រដ្ឋលេខាធិការដ្ឋាន សាលារាជធានី-ខេត្ត សាលាជម្រះក្តីគ្រប់ផ្នែក និងគ្រប់ជាន់ថ្នាក់ និងអង្គការអយ្យការគ្រប់ជាន់ថ្នាក់ អំពីគំរូហត្ថលេខា និងហត្ថលេខាសង្ខេប របស់លោក កើត រិទ្ធ រដ្ឋមន្ត្រីថ្មីរបស់ក្រសួងយុត្តិធម៌។

លោក កើត រិទ្ធ ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ តែងតាំងជារដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ បន្ទាប់ពីរដ្ឋសភាបានបោះឆ្នោតយល់ព្រម តាមសំណើសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ មុនកាន់តំណែងជារដ្ឋមន្ត្រី លោក កើត រិទ្ធ គឺជាអតីតរដ្ឋលេខាធិការប្រចាំការក្រសួងយុតិ្តធម៌។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ចាស់ គឺលោក អង្គ វង្សវឌ្ឍានា ហើយអតីតរដ្ឋមន្ត្រីរូបនេះ ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ តែងតាំងជាទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ផងដែរ៕

ខាងក្រោមនេះជា គំរូហត្ថលេខា និងហត្ថលេខាសង្ខេបរដ្ឋមន្ត្រីថ្មី លោក កើត រិទ្ធ៖

អត្ថបទទាក់ទង