ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា បដិវត្តន៍ឧស្សាហកម្មទីបួនពុំមានហានិភ័យឡើយប៉ុន្តែថែមទាំងអាចដោះស្រាយបញ្ហាមានប្រសិទ្ធភាពនិងទាន់ពេលវេលាទៀតផង

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 57
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា បដិវត្តន៍ឧស្សាហកម្មទីបួនពុំមានហានិភ័យឡើយប៉ុន្តែថែមទាំងអាចដោះស្រាយបញ្ហាមានប្រសិទ្ធភាពនិងទាន់ពេលវេលាទៀតផង លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា បដិវត្តន៍ឧស្សាហកម្មទីបួនពុំមានហានិភ័យឡើយប៉ុន្តែថែមទាំងអាចដោះស្រាយបញ្ហាមានប្រសិទ្ធភាពនិងទាន់ពេលវេលាទៀតផង

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា បញ្ហាបដិវត្តន៍ឧស្សាហកម្មទីបួន គឺពុំមានហានិភ័យណាមួយកើតឡើងនោះឡើយ ផ្ទុយទៅវិញវាក៏អាចជួយដោះស្រាយបញ្ហាមួយចំនួនបានថែមទៀតផង។ ពុំមានការផ្លាស់ប្តូរទស្សនៈណាមួយកើតឡើង ឬការផ្លាស់ប្តូរណាមួយក្នុងទំនាក់ទំនងរវាងប្រទេសនិងប្រទេសឡើយ រវាងប្រទេសជិតខាងនិងប្រទេសជិតខាង ឬជាមួយប្រទេសក្រៅតំបន់នោះទេ។ លោកបានថ្លែងដូចនេះ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពេញអង្គស្តីពីចក្ខុវិស័យថ្មីសម្រាប់តំបន់មេគង្គ ដែលរៀបចំឡើងដោយវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងហាណូយ ប្រទេសវៀតណាម។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា បញ្ហាការតភ្ជាប់រឹតតែមានភាពចាំបាច់ដើម្បីធ្វើទំនាក់ទំនងរវាងប្រទេសមួយនិងប្រទេសមួយ គឺយើងតភ្ជាប់ទាំងផ្នែករូបវ័ន្ត ផ្នែកទេសចរណ៍ និងការសម្រួលទិដ្ឋភាពផ្លូវច្បាប់ ព្រោះគម្លាតផ្លូវច្បាប់នៅក្នុងប្រទេសនីមួយៗខុសគ្នា។ មួយទៀតគឺការតភ្ជាប់ផ្នែកសេដ្ឋកិច្ច ដូចជាការមិនយកពន្ធត្រួតគ្នាជាដើម។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ចំណុចមួយទៀត គឺទាក់ទងនឹងការឆ្លើយតបនឹងការគ្រប់គ្រងគ្រោះមហន្តរាយឆ្លងដែន ការសម្រួលពាណិជ្ជកម្ម ធ្វើយ៉ាងណាដើម្បីសម្រួលឱ្យពួកគេអាចធ្វើពាណិជ្ជកម្មបាន។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គិតថា ពុំមានការផ្លាស់ប្តូរទស្សនៈណាមួយនៅលើពិភពលោក កុំថាឡើយតំបន់ អំពីបដិវត្តន៍ឧស្សាហកម្មទីបួនដែលកំពុងតែមានការផ្លាស់ប្តូរភូមិសាស្រ្តនយោបាយតំបន់ ឬក៏ទំនាក់ទំនងរវាងប្រទេសមួយនិងប្រទេសមួយ និងរវាងក្រុមមួយនិងក្រុមមួយនោះទេ៕

អត្ថបទទាក់ទង