ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទម្លាយឱ្យដឹងថា មន្រ្តីអតីតគណបក្សប្រឆាំង ដែលលួចសុំចុះចូលបានស្នើសុំអន្តរាគមន៍កាន់តំណែងធំៗ

ដោយ៖ សន ប្រាថ្នា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃព្រហស្បតិ៍ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 158
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទម្លាយឱ្យដឹងថា មន្រ្តីអតីតគណបក្សប្រឆាំង ដែលលួចសុំចុះចូលបានស្នើសុំអន្តរាគមន៍កាន់តំណែងធំៗ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទម្លាយឱ្យដឹងថា មន្រ្តីអតីតគណបក្សប្រឆាំង ដែលលួចសុំចុះចូលបានស្នើសុំអន្តរាគមន៍កាន់តំណែងធំៗ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានទម្លាយឱ្យសាធារណជនបានដឹងថា មន្រ្តីអតីតគណបក្សប្រឆាំង ដែលលួចសុំចុះចូលកាលពីកន្លងទៅ ធ្លាប់បានស្នើសុំអន្តរាគមន៍ឱ្យបងប្អូនកូនចៅ បានឡើងកាន់មុខតំណែងធំៗ ដូចជានៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងពន្ធដារជាដើម។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ ២០១៨នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងផ្ដល់រង្វាន់លើកទឹកចិត្តដល់សិស្សានុសិស្សដែលបានប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលទទួលបាននិទ្ទេសA ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា លោកមិនដែលបានតែងតាំងមនុស្សសូម្បីតែសាច់ញាតិរបស់លោក ឱ្យឡើងកាន់តំណែងធំៗនោះឡើយ តួយ៉ាងបងប្អូនជីដូនមួយរបស់លោក ធ្វើការត្រឹមតែជាកម្មកររោងចក្រធម្មតា ហើយបើមានការតែងតាំងនោះក៏សមទៅនឹងសមត្ថភាព និងកម្រិតសញ្ញាបត្រផងដែរ៕

អត្ថបទទាក់ទង