ខ្មែរប៉ុស្ដិ៍ Close

លទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០២២

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២២ ឯកសារ 60
លទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០២២ លទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០២២

កាលពីព្រឹកថ្ងៃសុក្រ ទី០៩ ខែកញ្ញា ឆ្នាំ២០២២ នេះ គណៈរដ្ឋមន្ត្រីបានបើកកិច្ចប្រជុំពេញអង្គ ដើម្បីពិនិត្យ និងសម្រេចទៅលើរបៀបវារៈសំខាន់ៗមួយចំនួន។ កិច្ចប្រជុំត្រូវបានធ្វើឡើងក្រោមអធិបតីភាពរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

កិច្ចប្រជុំកាលពីព្រឹកម្សិលមិញនោះ បានអនុម័តទាំងស្រុងទៅលើរបៀបវារៈសំខាន់ៗចំនួន ៣ ដែលរួមមាន៖

  1. សេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍កម្ពុជា ២០២២-២០៣០
  2. សេចក្តីព្រាងរបាយការណ៍ពាក់កណ្តាលអាណត្តិឆ្នាំ២០២១ នៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ) ២០១៩-២០២៣
  3. សេចក្តីព្រាងគោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២២-២០៣០។

ក្រៅតែពីរបៀបវារៈខាងលើនេះទៅ គណៈរដ្ឋមន្ត្រី បានពិនិត្យលើបញ្ហាផ្សេងៗពាក់ព័ន្ធដំណើរការសង្គមជាតិ ព្រមទាំងសំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ ពិធីសារទីបួន ស្តីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ានផងដែរ៕

អត្ថបទទាក់ទង