ខ្មែរប៉ុស្ដិ៍ Close

កិច្ចប្រជុំគណៈរដ្ឋមន្ត្រី ពិនិត្យសម្រេចលើសេចក្តីព្រាងច្បាប់ ឯកសារ និងរបាយការណ៍ ៣ជាសំខាន់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 41
កិច្ចប្រជុំគណៈរដ្ឋមន្ត្រី ពិនិត្យសម្រេចលើសេចក្តីព្រាងច្បាប់ ឯកសារ និងរបាយការណ៍ ៣ជាសំខាន់ កិច្ចប្រជុំគណៈរដ្ឋមន្ត្រី ពិនិត្យសម្រេចលើសេចក្តីព្រាងច្បាប់ ឯកសារ និងរបាយការណ៍ ៣ជាសំខាន់

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ បាន ដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដោយពិនិត្យលើសេចក្តីព្រាងច្បាប់ ឯកសារ និងរបាយការណ៍សំខាន់ៗចំនួន៣។ កិច្ចប្រជុំធ្វើឡើងនៅវិមានសន្តិភាព។

យោងតាមសេចក្តីជូនដំណឹង បានឱ្យដឹងថា សេចក្តីព្រាងច្បាប់ ឯកសារ និងរបាយការណ៍ទាំង៣ ដែលត្រូវពិនិត្យ និងសម្រេចនោះរួមមាន៖
១- សេចក្តីព្រាងច្បាប់ស្តីពីសំណង់។
២-សេចក្តីព្រាងឯកសារកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល ២០២០-២០២២។
៣-សេចក្តីព្រាងរបាយការណ៍ ស្វ័យវាយតម្លៃស្តីពីការត្រួតពិនិត្យឡើងវិញ នៃការអនុវត្តអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយ (អ៊ុនតាក់, UNCAC) ជុំទី២នៅកម្ពុជា។

មិនខុសពីកិច្ចប្រជុំកន្លងទៅនោះទេ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃនេះ ក៏នឹងពិភាក្សាលើបញ្ហាផ្សេងៗផងដែរ។ កិច្ចប្រជុំព្រឹកនេះ គណៈរដ្ឋមន្ត្រីនឹងពិនិត្យលើសំណើចំនួនពីរ ដើម្បីសុំការអនុម័តយល់ព្រមពីស្ថាប័ននីតិប្បញ្ញត្តិ។ សំណើទាំងពីរនោះរួមមាន៖

១- កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការជៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។

២-ពិធីសារទី២ ស្តីពីការកំណត់ច្រកទ្វាព្រំដែនឆ្លងកាត់នៃកិច្ចព្រមព្រៀងក្របខណ្ឌអាស៊ាន ស្តីពីកិច្ចសម្របសម្រួលការដឹកជញ្ជូនឆ្លងកាត់ទំនិញ៕

អត្ថបទទាក់ទង