ថ្នាក់ដឹកនាំនិងមន្ត្រីរាជាការគ្រប់លំដាប់ថ្នាក់នៃទីស្តីការគណៈរដ្ឋមន្ត្រីចេញញត្តិថ្កោលទោសចំពោះសង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា
នៅយប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃទីស្តីការគណៈរដ្ឋមន្ត្រី បានចេញញត្តិប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអំពើអមនុស្សធម៌ដ៏សាហាវយង់ឃ្នងរបស់យោធាថៃដែលបាននិងកំពុងឈ្លានពានមកលើ ដែនអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេស បានបន្តបាញ់ប្រហារសំដៅមកលើប្រជាជនស៊ីវិលស្លូតត្រង់កម្ពុជា នៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ








