ខ្មែរប៉ុស្ដិ៍ Close

ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ជំរុញឲ្យអភិបាលរាជធានី-ខេត្តទាំង២៥ ចាត់វិធានការតាមច្បាប់ ចំពោះក្រុមហ៊ុនសាងសង់ណាគ្មានលិខិតអនុញ្ញាតត្រឹមត្រូវ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៣ ខែកក្កដា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 97

លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជំរុញឲ្យអភិបាលរាជធានី-ខេត្តទាំង២៥ ចាត់វិធានការតាមច្បាប់ ចំពោះក្រុមហ៊ុនសាងសង់ណា ដែលមិនមានវិញ្ញាបនបត្របញ្ជាក់ការអនុញ្ញាឲ្យប្រកបអាជីវកម្មសាងសង់ ដែលចេញដោយក្រសួងរៀបចំដែនដី និងចំពោះម្ចាស់សំណង់ណា ដែលដំណើរការការដ្ឋានសាងសង់ ដោយមិនមានលិខិតអនុញ្ញាតចេញ ដោយអាជ្ញាធរមានសមត្ថកិច្ច។ នេះបើតាមលិខិតរបស់លោកឧបនាយករដ្ឋមន្ត្រី ផ្ញើទៅកាន់អភិបាលរាជធានីខេត្តទាំង២៥ ដែលទទួលបាននៅថ្ងៃទី២៣ ខែកក្កដានេះ។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ទៀតថា ការដាក់ចេញវិធានការនេះ ដើម្បីធានាការងារសំណង់ ការប្រើប្រាស់សំណង់ឲ្យបានត្រឹមត្រូវ តាមបទដ្ឋានគតិយុត្ត និងបទដ្ឋានបច្ចេកទេសសំណង់ដោយធានានូវ គុណភាព សុវត្ថិភាពសំណង់ ការពារទ្រព្យសម្បត្តិ សុខុមាលភាពរបស់ម្ចាស់សំណង់ អ្នកប្រើប្រាស់សំណង់ និងសាធារណជនផងដែរ ៕

អត្ថបទទាក់ទង