ខ្មែរប៉ុស្ដិ៍ Close

បញ្ហាគ្រឿងញៀននៅតែបន្តគំរាមកំហែងដល់សង្គម ខណៈឆ្នាំ២០២៤កន្លងទៅអាជ្ញាធរចាប់​គ្រឿងញៀនបានជិត ១៥តោន

ដោយ៖ Sreyleak ​​ | 4 ម៉ោងមុន ព័ត៌មានទូទៅ 160
បញ្ហាគ្រឿងញៀននៅតែបន្តគំរាមកំហែងដល់សង្គម ខណៈឆ្នាំ២០២៤កន្លងទៅអាជ្ញាធរចាប់​គ្រឿងញៀនបានជិត ១៥តោន បញ្ហាគ្រឿងញៀននៅតែបន្តគំរាមកំហែងដល់សង្គម ខណៈឆ្នាំ២០២៤កន្លងទៅអាជ្ញាធរចាប់​គ្រឿងញៀនបានជិត ១៥តោន

មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានលើកឡើងថា បញ្ហាគ្រឿងញៀននៅ​តែបន្ត​គំរាម​កំហែង​ដល់​សន្តិសុខ​សង្គម ហើយទាមទារ​ឲ្យ​គ្រប់​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់​បន្ត​ពង្រឹង​យន្តការ​សម្រាប់​ឆ្លើយ​តប និងដោះស្រាយជាបន្ទាន់ ខណៈឆ្នាំ២០២៤​កន្លង​ទៅ​អាជ្ញាធរ​ចាប់​គ្រឿង​ញៀន​បាន​រហូត​ដល់​ជិត​ ១៥តោន ដែលតួលេខនេះ មានការកើន​ឡើង​យ៉ាងសម្បើម​បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​២០២៣​កន្លង​ទៅ​នោះ។

ឯកឧត្តម កៅ ខុនដារ៉ា រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការ សម្របសម្រួល ជំរុញអនុវត្ត និង​ត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ បាន​ថ្លែង​នៅ​ក្នុង​ពិធី​ផ្សព្វ​ផ្សាយ​ផែនការសកម្មភាពការងាររបស់គណៈកម្មាធិការសម្របសម្រួល ជំរុញអនុវត្ត​ និង​ត្រួត​ពិនិត្យ​ការងារ​ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការផ្សព្វផ្សាយចំណេះដឹង​ជាមូលដ្ឋាន​ស្តីពី​បញ្ហា​គ្រឿង​ញៀន ដល់មន្រ្តីរាជការនៃអង្គ ភាពក្រោមឱវាទក្រសួងមហាផ្ទៃ នាថ្ងៃទី១៥ ខែមករា ឆ្នាំ​២០២៥នេះ បានលើកឡើងថា ក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ ស្ថានភាព នៃការផលិត ការ​ចរាចរ ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀននៅ លើ​ពិភព​លោក​ទាំង​មូល​បាន​កំពុង​បន្ត​កើន​ឡើង​គួ​រឲ្យកត់សម្គាល់បើទោះបីជាបញ្ហាសកលដូចជាបញ្ហា សង្រ្គាមអ៊ុយក្រែន បញ្ហា​នៅ​ប្រទេស​ភូមា និងសង្រ្គាមនៅមជ្ឈឹមបូព៌ាជាដើមនោះ។

ឯកឧត្តមបានបន្តថា សកម្មភាពលួចលាក់ផលិត កែច្នៃ ចរាចរ និងជួញដូរគ្រឿងញៀនរបស់ក្រុម ឧក្រិដ្ឋជន ពីកន្លែងមួយទៅកន្លែងមួយ និងពីប្រេទេស​មួយ​ទៅ​ប្រទេស​មួយ​កាន់​តែ​បន្ត​មាន​សកម្ម​ភាព យ៉ាងសកម្ម និងកើនឡើងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខុមាលភាព សុវត្ថិភាព សន្តិសុខ​សាធារណៈ នៃសង្គមជាតិ ដោយជាក់ស្តែងនៅកម្ពុជាយើង កន្លងមកនេះ​ទីតាំង​កែ​ច្នៃ​ផលិត​​មួយចំនួនត្រូវបានរក ឃើញនិងបង្ក្រាបជាបន្តបន្ទាប់ ខណៈក្នុង​ឆ្នាំ​២០២៤​កន្ល​ង​ទៅ​នេះ​«បទ​ល្មើសគ្រឿងញៀនបង្រ្កាបបានចំ នួន១០.៦៣០ករណី កើនឡើង២.៥៦៧ករណី បើ​ប្រៀប​ធៀប​ឆ្នាំ​២០២៣ ហើយគ្រឿងញៀនដែលត្រូវ ចាប់បានមានចំនួនជិត១៥តោន កើនឡើង​ជាង​១២​តោន​ធៀបឆ្នាំ២០២៣មានត្រឹមតែជិត៣តោន ខណៈ ជនសង្ស័យដែល​ឃាត់​ខ្លួន​បាន​សរុប​ចំនួន​២៧០៧១នាក់ កើនឡើង៧០៦៩នាក់បើធៀបឆ្នាំ២០២៣មាន ត្រឹមតែ២០០០២នាក់»។

ឯកឧត្តមរដ្ឋលេខាធិការបានលើកឡើងទៀតថា ការប្រើប្រាស់គ្រឿងញៀននេះដែរ បានបន្តរីករាល ដាលរហូតដល់ជនបទមួយចំនួន ព្រមទាំងបានបង្កជាបញ្ហាយ៉ាងច្រើនដល់សុខភាព ជីវភាព​ផ្ទាល់​ខ្លួន និងគ្រួសារ ប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍន៍​សហគមន៍​មូលដ្ឋាន​ជា​ដើម​។ ដូច្នេះនិយាយជារួមមកស្ថានភាព និងបញ្ហាគ្រឿងញៀន​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​ គឺទាមទារឲ្យគ្រប់អង្គ ភាពពាក់ព័ន្ធទាំងអស់​ជាពិសេសអាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ​ត្រូវ​បន្ត​រៀប​ចំ និងពង្រឹងនូវយន្តការសម្រាប់ការ ឆ្លើយតប និងដោះស្រាយប​ញ្ហានេះ​នៅ​ក្នុ​ងមូល​ដ្ឋា​ន​នីមួយ​ៗ​បាន​គ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធថែម ទៀត ទាំងលើការអនុវត្តច្បាប់ អប់រំបង្ការ ស្តារ​នីតិសម្បទា និងសមាហរណកម្មជាដើម។

ទាក់ទងនឹងបញ្ហាគ្រឿងញៀននេះដែរ រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំ ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាត់​ទុក​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ជា​កិច្ចការ​អាទិភាពមួយ និងបានដាក់បញ្ចូលការងារនេះ ទៅក្នុងមុំមួយ នៃ​យុទ្ធសាស្រ្ត​បញ្ចកោណ​ដំណាក់​កាលទី១​ របស់រាជរដ្ឋាភិបាលព្រមទាំងបានដាក់ចេញនូវគោលការណ៍ ស្តីពី«សម្អាត ផ្ទះយើង និង​សម្អាតចកចេញពីបឹង» ដោយបានដាក់ចេញនូវបទបញ្ជាលេខ០១បប ស្តីពី​ការ​ដាក់​ចេញ​នូវ​វិធាន​ការ​ហ្មឺង​ម៉ាត់ក្នុងការប្រយុទ្ធប្រ ឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ អនុវត្តផងដែរ។

ជាលទ្ធផលក្នុងការអនុវត្តបទបញ្ជាលេខ០១បបនេះ នៅទូទាំងប្រទេស បានធ្វើតេស្តរហ័សរកសារ ធាតុ​ញៀនក្នុងទឹកមូត្រ ក្នុងចំណោមមន្រ្តីរាជការ ស៊ីវិល និងកងកម្លាំង​បាន​ចំនួន​ជាង​មួយ​សែន​នាក់ ដោយក្នុងនោះអ្នកវិជ្ជមានចំនួន៩៩នាក់ បណ្តេញចេញពីក្របខណ្ឌចំនួន៩៧នាក់ និង​​២​នាក់​កំពុងបន្តនីតិវិធី ច្បាប់ផងដែរ៕ អត្ថបទ៖ បាន ចក់

 

អត្ថបទទាក់ទង