ខ្មែរប៉ុស្ដិ៍ Close

លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា អញ្ជើញ​សម្ពោធពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិលើកទី២ ២០១៨ នៅកោះពេជ្រ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១១ ខែតុលា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 54
លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា អញ្ជើញ​សម្ពោធពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិលើកទី២ ២០១៨ នៅកោះពេជ្រ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា អញ្ជើញ​សម្ពោធពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិលើកទី២ ២០១៨ នៅកោះពេជ្រ

នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨នេះ កម្ពុជាបានប្រារព្ធពិធីកាត់ខ្សែបូបើកសម្ពោធពិព័រណ៍ទេសចរណ៍កម្ពុជា អន្តរជាតិលើកទី២ ឆ្នាំ២០១៨ (CTM 2018) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាង​លោកនាយករដ្ឋមន្រ្តី​ ហ៊ុន សែន ​។

គួររំលឹក​ផង​ដែរ​ថា​​ ព្រឹត្តិការណ៍ CTM នេះ បានប្រារព្ធធ្វើម្ដងរួចមកហើយ កាលពីខែតុលា ឆ្នាំ២០១៧ នៅខេត្តសៀមរាប (CTM 2017) ដោយទទួលបានជោគជ័យយ៉ាងធំធេងគួរជាទីមោទនៈ ហើយលើកទី២ ឆ្នាំ២០១៨នេះ ក៏កាន់តែទទួលបានជោគជ័យដ៏ធំបន្ថែមទៀត ដោយស្ដង់ដែលចូលរួមក្នុងព្រឹត្តិការណ៍ទេសចរណ៍ដ៏ធំនេះ មានការកើនឡើងរហូតដល់ ៥៥.៩%។

សូម​ជម្រាប​ផង​ដែរ​ថា​ តាមរបាយការណ៍ ព្រឹត្តិការណ៍ CTM 2018 នេះ ទទួលបានក្រុមហ៊ុនចូលរួមតាំងពិព័រណ៍ចំនួន ៥០០ក្រុមហ៊ុន មានស្តង់សរុបចំនួន ១៧៣ស្តង់ មកពី៨០ប្រទេស ដោយក្នុងនោះមានស្ថាប័នទេសចរណ៍ជាតិមកពីតំបន់អាស៊ាន អាស៊ាន+៣ និងតំបន់អាស៊ីប៉ាស៊ីហ្វិក សណ្ឋាគារ ទីភ្នាក់ងារទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ក្រុមហ៊ុនអាកាសចរណ៍ និងសហគមន៍ទេសចរណ៍៕

អត្ថបទទាក់ទង