ខ្មែរប៉ុស្ដិ៍ Close

កម្ពុជា​ត្រូវ​តតាំង​ជាមួយ​ ក្រុម​ប្រ៊ុយណេ​ ល្ងាច​នេះពានរង្វាន់ AFF U19

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២ ខែកក្កដា ឆ្នាំ២០១៨ កីឡា - សុខភាព 1450
កម្ពុជា​ត្រូវ​តតាំង​ជាមួយ​ ក្រុម​ប្រ៊ុយណេ​ ល្ងាច​នេះពានរង្វាន់ AFF U19 កម្ពុជា​ត្រូវ​តតាំង​ជាមួយ​ ក្រុម​ប្រ៊ុយណេ​ ល្ងាច​នេះពានរង្វាន់ AFF U19

ក្រុម U19 ​ជម្រើស​ជាតិ​កម្ពុជា ​នឹង​ត្រូវ​ចូល​លេង​ប្រកួត​ដំបូង​របស់​ខ្លួន​ហើយ ​ដោយ​តតាំង​ជាមួយ​ក្រុម​ប្រ៊ុយណេ ​នៅ​វេលា​ម៉ោង​៧​ល្ងាច​នេះ ​ក្នុង​ពាន​រង្វាន់ AFF U19 Championships។

ពាន​រង្វាន់ AFF U19 Championships 2018 ​ បាន​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​ ១​ ខែ កក្កដា​កន្លង​ទៅ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ ដោយ​មាន​ក្រុម​ចូល​រួម​ ១១ក្រុម​ បែង​ចែក​ជា​ពីរ​ពូល ។ ​ពូល A ​មាន​ក្រុម​ការពារ​តំណែង​ជើង​ឯក​ថៃ ​ឥណ្ឌូណេស៊ី ​វៀតណាម ​សិង្ហបុរី ​ឡាវ និង​ហ្វីលីពីន។ ដោយ​ឡែក​ពូល B ​មាន​ក្រុម​កម្ពុជា ម៉ាឡេស៊ី ទីម័រ​ខាង​កើត ​ប្រ៊ុយណេ ​និង​មីយ៉ាន់ម៉ា។

សម្រាប់​កម្ពុជា​ ការ​ចូល​រួម​ពាន​រង្វាន់​ខាង​លើ​គឺ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Musashi ​គ្រូ​​បង្វឹក​សញ្ជាតិ​ជប៉ុន។ ​ក្នុង​ឆ្នាំ​នេះ ​កម្ពុជា​ហាក់​ដូចជា​ស្ថិត​ក្នុង​ពូល​មិន​ពិបាក​នោះ​ទេ ត្បិត​អី​សមត្ថភាព​ប្រហាក់​ប្រហែល​គ្នា ​និង​ខាង​កម្ពុជា​បាន​រៀប​ចំ​ក្រុម​យ៉ាង​ល្អ​៕

អត្ថបទ៖ សប្បាយ