យប់នេះ U19 កម្ពុជា នឹងដណ្តើមយក ៣ពិន្ទុជាមួយ U19 មីយ៉ាន់ម៉ា
ក្រុមបាល់ទាត់ U19 កម្ពុជា នឹងត្រូវជួបក្រុម U19 មីយ៉ាន់ម៉ា វេលាម៉ោង ៧:០០ នាទីយប់នេះក្នុងការប្រកួតពានរង្វាន់ 2018 AFF U-19 Youth Championship ដែលធ្វើឡើងនៅប្រទេសឥណ្ឌូណេស៊ី។
ក្រុម U19 មីយ៉ាន់ម៉ា បានប្រកួតស្មើជាមួយ ទីម័រខាងកើត ២-២ កាលប្រកួតបើកឆាករបស់គេ។ ចំណែកក្រុមបាល់ទាត់ U19 កម្ពុជាកំពុងស្ថិតនៅលេខ ២ ក្នុងតារាង ដោយឆ្លងកាន់ពីរប្រកួតមាន ៣ ពិន្ទុ ស្របពេលទីម័រខាងកើត ដែលស្ថិតនៅលេខ ១ មាន ៤ ពិន្ទុប៉ុណ្ណោះក្នុងចំណោម ២ ប្រកួតដូចគ្នា ខណៈ ម៉ាឡេស៊ី លេខ ៣ មាន ៣ពិន្ទុក្នុងចំណោម ១ ប្រកួត។
ក្រោយចប់ប្រកួតនេះកម្ពុជា នៅសល់មួយគូទៀតគឺប៉ះក្រុម ទីម័រខាងកើត នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង ៣:៣០ នាទី។ នៅពូល B នេះក្រៅពីគូរបស់កម្ពុជានៅមាន១គូទៀតគឺជាការជួបគ្នារវាង ម៉ាឡេស៊ី និង ប្រ៊ុយណេ នៅម៉ោង ៣:៣០ នាទីរសៀល៕