របៀបដែលលោក Putin អាចទប់ទល់បាននឹងការដាក់ទណ្ឌកម្មរបស់លោកខាងលិច
អាមេរិកនិងបណ្តាប្រទេសផ្សេងៗមួយចំនួនទៀតបានដាក់ទណ្ឌកម្មលើរុស្ស៊ី ដើម្បីឆ្លើយតបទៅនឹងការលុកលុយចូលអ៊ុយក្រែនកាល ពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២។ ការដាក់ទណ្ឌកម្មនៅក្នុងវិសាលភាពបែបនេះគឺមិនធ្លាប់កើតមានពីមុនមកទេសម្រាប់សេដ្ឋកិច្ចរបស់រុស្ស៊ី។ ការដាក់ទណ្ឌកម្មកាលពីដំបូងៗ រួមមានការបង្កកទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលមាននៅឯបរទេស