ខ្មែរប៉ុស្ដិ៍ Close

    នាយករដ្ឋមន្ត្រីកម្ពុជា អំពាវនាវដល់កម្មករនិយោជិតទាំងអស់ ទៅបោះឆ្នោតឱ្យបានគ្រប់គ្នា នៅថ្ងៃទី២៣ ខែកក្កដា ខាងមុខ

    ដោយ៖ សាន់ វីតា ​​ | ថ្ងៃអង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 329
    នាយករដ្ឋមន្ត្រីកម្ពុជា អំពាវនាវដល់កម្មករនិយោជិតទាំងអស់ ទៅបោះឆ្នោតឱ្យបានគ្រប់គ្នា នៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនាយករដ្ឋមន្ត្រីកម្ពុជា អំពាវនាវដល់កម្មករនិយោជិតទាំងអស់ ទៅបោះឆ្នោតឱ្យបានគ្រប់គ្នា នៅថ្ងៃទី២៣ ខែកក្កដា ខាងមុខ

    នៅក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន១១ នៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបន្តអំពាវនាវដល់កម្មករនិយោជិតទាំងអស់ទៅបោះឆ្នោតឱ្យបានគ្រប់គ្នានៅថ្ងៃទី២៣ ខែកក្កដា ខាងមុខ ខណៈកម្មករនិយោជិតនឹងបានឈប់សម្រាក ដោយមានប្រាក់ឈ្មួលរយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី២២ ខែកក្កដា រហូតដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣។

    សម្តេចតេជោ ហ៊ុន សែន ក៏បានបន្តអំពាវនាវដល់កម្មករ-និយោជិតទាំងអស់ រួមគ្នារក្សាសន្ដិភាពរបស់ប្រទេសកម្ពុជា ពីព្រោះមានសន្ដិភាព គឺមានការអភិវឌ្ឍ។ បើគ្មានសន្ដិភាព រោងចក្រ ក៏គ្មានការងារធ្វើ ហើយសម្រាប់បងប្អូនកម្មករនិយោជិតក៏គ្មានការងារដូចគ្នាដែរ៕

    អត្ថបទទាក់ទង