ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ រយៈពេល៥ខែនៃឆ្នាំ២០១៩នេះ ចំណូលពន្ធរបស់កម្ពុជាមានភាពល្អប្រសើរ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៣ ខែមិថុនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 50

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ចំណូលរយៈពេល៥ខែនេះចាប់ពីខែមករា រហូតដល់ខែឧសភា ឆ្នាំ២០១៩នេះ គឺជាចំណូលដ៏ល្អ ដែលក្នុងនោះពន្ធផ្ទៃក្នុងរយៈពេល៥ខែមកនេះសម្រេចបានរហូតដល់ទៅជាង៥៨% នៃផែនការឆ្នាំ ឯពន្ធគយសម្រេចរហូតទៅដល់ជាង៥៤% នៃផែនការឆ្នាំត្រឹមតែរយៈពេល៥ខែនោះទេ។ លោកបានថ្លែងដូចនេះនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ប្រមាណជាង៣ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហាញសេចក្តីសង្ឃឹមថា ឆ្នាំនេះបើទោះបីជាយើងបង្កើតនពិដាននៃប្រាក់ចំណូលក៏ដោយ ក៏យើងនៅតែធានាថា ផែនការនឹងត្រូវលើស ហើយលោកបានបន្តថា វប្បធម៌បង់ពន្ធនៅក្នុងចំណោមប្រជាពលរដ្ឋរបស់យើងក៏កាន់តែល្អប្រសើរផងដែរ៕

អត្ថបទទាក់ទង