ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន ៖ គណបក្សប្រជាជនកម្ពុជា បានដាក់ចេញសេណារីយ៉ូ២ ពាក់ព័ន្ធនឹងការផ្ទេរតំណែងទៅអ្នកបន្តវេន

ដោយ៖ សាន់ វីតា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 62
សម្តេចតេជោ ហ៊ុន សែន ៖ គណបក្សប្រជាជនកម្ពុជា បានដាក់ចេញសេណារីយ៉ូ២ ពាក់ព័ន្ធនឹងការផ្ទេរតំណែងទៅអ្នកបន្តវេន សម្តេចតេជោ ហ៊ុន សែន ៖ គណបក្សប្រជាជនកម្ពុជា បានដាក់ចេញសេណារីយ៉ូ២ ពាក់ព័ន្ធនឹងការផ្ទេរតំណែងទៅអ្នកបន្តវេន

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា កន្លងមកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា បានដាក់ចេញសេនារីយ៉ូចំនួន២ ដោយសេនារីយ៉ូទី១ អ្នកចាស់នឹងឡើងកាន់អំណាចរយៈពេល១ ឬ២ឆ្នាំ ចាំផ្ទេរទៅអ្នកបន្តវេន និងសេនារីយ៉ូទី២ ឱ្យអ្នកបន្តវេនឡើងកាន់អំណាចពីដើមអាណត្តិឆ្នាំ២០២៣ នេះតែម្តង ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃ ទី៣ ខែសីហា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី៣ មានប្រវែងជិត៥៣គីឡូម៉ែត្រ (រង្វង់មូលមហាវិថីឈ្នះឈ្នះ-ផ្លូវជាតិលេខ១)។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្តថា សេនារីយ៉ូទាំងពីរ នេះ គណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា បានជ្រើសយកសេនារីយ៉ូទី២ គឺអនុញ្ញាតិឱ្យអ្នកបន្តវេនឡើងកាន់អំណាងពីដើមអាណត្តិ ឆ្នាំ២០២៣ នេះតែម្តង៕

អត្ថបទទាក់ទង