ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញចូលរួមពិធីលៀងសាយភោជន៍រៀបចំដោយនាយករដ្ឋមន្រ្តីប្រទេសសិង្ហបុរី

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសៅរ៍ ទី២៨ ខែមេសា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 78
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញចូលរួមពិធីលៀងសាយភោជន៍រៀបចំដោយនាយករដ្ឋមន្រ្តីប្រទេសសិង្ហបុរី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញចូលរួមពិធីលៀងសាយភោជន៍រៀបចំដោយនាយករដ្ឋមន្រ្តីប្រទេសសិង្ហបុរី

នៅល្ងាចថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨នេះ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍ ដែលបានរៀបចំដោយ លោកនាយករដ្ឋមន្រ្តីសិង្ហបូរី Lee Hsien Loong ដើម្បីស្វាគមន៍ និងអបអរសាទរក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣២ នៅប្រទេសសិង្ហបុរី ។

ពិធីលៀងសាយភោជន៍កាលពីយប់មិញនេះ គឺមានការអញ្ជើញចូលរួមពីប្រមុខដឹកនាំនៃគណៈប្រតិភូអាស៊ានទាំង១០ ព្រមទាំងមន្រ្តីសំខន់ៗដែលជាដៃគូអាស៊ានជាច្រើនរូបទៀតផង។ ពិធីជួបជុំនេះ គឺបានរិតចំណងមិត្តភាព និងបង្កើននូវកិច្ចសហប្រតិបត្តិកាន់តែល្អរឹងមាំរវាងប្រទេសសមាជិកអាស៊ានទាំងអស់ ស្របពេលនៃសមាហរណកម្មអាស៊ានទាំងមូល។

នៅថ្ងៃព្រឹកទី ២៨ មេសានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលផ្លូវការអាស៊ានលើកទី ៣២ នៅ Island Ballroom, Shangri-La Hotel និងបន្ទាប់មក សម្តេចតេជោប្រមុខដឹកនាំនឹងអញ្ជើញទស្សនាពិពណ៍ស្តីពី ប្រជាជាតិវៃឆ្លាត “Smart Nation” ដែលបង្ហាញពីទីក្រុងគម្រូសិង្ហបូរី និងគោលនយោបាយគ្រប់គ្រងទិន្នន័យ និងកាបូបលុយប្រើតាមទូរស័ព្វចល័ត។

តាមគម្រោងកម្មវិធី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងបន្តអញ្ជើញចូលរួមប្រជុំកំពូលអាស៊ានលើកទី ៣២ ចង្អៀត នៅម៉ោង ១១:០០ដល់ម៉ោង ១២:៣០ រសៀល ហើយបន្ទាប់មក លោកនាយករដ្ឋមន្ត្រី នឹងពិសារបាយថ្ងៃត្រង់មុននឹងអញ្ជើញ ចាកចេញវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ៕

 

អត្ថបទទាក់ទង