ខ្មែរប៉ុស្ដិ៍ Close

    Facebook របស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ត្រូវបានជនអនាមិក Hack យកទៅគ្រប់គ្រង និងបានប្តូរឈ្មោះថ្មី

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 1444
    Facebook របស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ត្រូវបានជនអនាមិក Hack យកទៅគ្រប់គ្រង និងបានប្តូរឈ្មោះថ្មីFacebook របស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ត្រូវបានជនអនាមិក Hack យកទៅគ្រប់គ្រង និងបានប្តូរឈ្មោះថ្មី

    Facebook ផ្លូវការរបស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ត្រូវបានជនអនាមិក (Hacker) លួចយកទៅគ្រប់គ្រង នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣នេះ។

    នាយកខុទ្ទកាល័យសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅមុននេះបន្ដិចថា «Facebook Page ផ្លូវការរបស់សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ត្រូវបានជនអនាមិក (Hack) លួចយកទៅគ្រប់គ្រង តែក្រុមការងារជំនាញកំពុងធ្វើការតាមបច្ចេកទេស ដើម្បីយកមកគ្រប់គ្រងវិញ»។

    លោកបានបន្ដទៀតថា ចាប់ពីពេលនេះរាល់ការបង្ហោះសារផ្សេងៗ គឺជាសាររបស់ជនអនាមិក មិនមែនជាក្រុមការងារ ឬអ្នកគ្រប់គ្រងផេកនោះទេ។ លោកក៏បានអំពាវនាវដល់សមត្ថកិច្ចជំនាញ ជួយស្រាវជ្រាវដើម្បីចាត់វិធានការតាមផ្លូវច្បាប់ចំពោះករណីនេះផងដែរ។

    គួរជម្រាបថា បន្ទាប់ពីលួចយកទៅគ្រប់គ្រងហើយនោះ ចោរបច្ចេកវិទ្យា បានធ្វើការផ្លាស់ប្ដូរឈ្មោះផេករបស់សម្ដេចកិត្តិសង្គហ ម៉ែន សំអន ផងដែរ ដោយផេកដើមឈ្មោះ «MEN SAM AN CAMBODIAN DEPUTY PRIMINISTER» ត្រូវបានប្ដូរទៅជា «MEN SAM»៕

    អត្ថបទទាក់ទង