ខ្មែរប៉ុស្ដិ៍ Close

ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ ជាថ្ងៃបើកព្រឹត្តការណ៍រំលឹកគុណអង្គរ

ដោយ៖ សាន់ វីតា ​​ | ថ្ងៃអង្គារ ទី១៣ ខែធ្នូ ឆ្នាំ២០២២ ព័ត៌មានទូទៅ វប្បធម៌ & ប្រវត្តិសាស្រ្ដ 70
ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ ជាថ្ងៃបើកព្រឹត្តការណ៍រំលឹកគុណអង្គរ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ ជាថ្ងៃបើកព្រឹត្តការណ៍រំលឹកគុណអង្គរ

ព្រឹត្តិការណ៍រំលឹកគុណអង្គរ ដែលអាជ្ញាធរជាតិអប្សរា នឹងរៀបចំឡើង ចំនួន៣ថ្ងៃបានខិតចូលមកដល់ហើយ គឺចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ខាងមុខ នៅបរិវេណប្រាសាទអង្គរវត្ត។

ឯកឧត្តម ឡុង កុសល អគ្គនាយករងនិងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា នៅព្រឹកព្រលឹមថ្ងៃទី១៤ ខែធ្នូ ខាងមុខនេះ មានពិធីបួងសួងបែបសាសនា បើកព្រឹត្តិការណ៍រំលឹកគុណអង្គរ នាបរិវេណមុខប្រាសាទអង្គរវត្ត កម្មវិធីនេះនឹងប្រព្រឹត្តទៅក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ លោកជំទាវ កិតិ្តសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំខេត្តសៀមរាប ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា តំណាងអង្គការយូណេស្គូប្រចាំកម្ពុជា មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ភ្ញៀវទេសចរជាតិនិងភ្ញៀវអន្តរជាតិ។ បន្ទាប់ពីនោះ វេលាម៉ោង១០ព្រឹក មានពិធីរាប់បាត្រព្រះសង្ឈចំនួន១៣០អង្គផងដែរ ក្នុងន័យនេះពុទ្ធបរិស័ទ មានបំណងចូលរួមក្នុងពិធីខាងលើ សូមអញ្ជើញចូលរួមឱ្យបានច្រើនកុះករ។

ឯកឧត្តម ឡុង កុសល អគ្គនាយករងមានប្រសាសន៍បន្តថា នៅពេលល្ងាចចាប់ពីវេលាម៉ោង៥តទៅ នៅបរិវេណខាងក្រោយប្រាសាទអង្គរវត្ត ក៏មានពិធីសម្តែងទស្សនីយភាពសិល្ប:ជាច្រើនទម្រង់ «រាត្រីចងចាំ» ជូនទស្សនិកជនបានទស្សនា។

ក្នុងន័យនេះ អាជ្ញាធរជាតិអប្សរា សូមអញ្ជើញសាធារណៈជនទាំងអស់ ចូលរួមឱ្យបានច្រើនកុះករ ក្នុងកម្មវិធីដែលបានប្រារព្ធធ្វើឡើងនេះ។
សូមជម្រាបដែរថា ក្នុងរយៈពេល៣ថ្ងៃ នៃព្រឹត្តិការណ៍រំលឹកគុណអង្គរ អាជ្ញាធរជាតិអប្សរា ក៏មានរៀបចំកម្មវិធីផ្សេងៗគ្នាជាច្រើន ហើយអាជ្ញាធរជាតិអប្សរានឹងជូនដំណឹងជាបន្តបន្ទាប់ ពីពេលវេលានិងកម្មវិធីទាំងនោះ ដើម្បីជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិជ្រាប និងបានចូលរួមទស្សនា៕

អត្ថបទ៖ការិយាល័យផ្សព្វផ្សាយ
រូបភាពឯកសារ៖លោក ហាប់ គឹមអាន

អត្ថបទទាក់ទង