ខ្មែរប៉ុស្ដិ៍ Close

លោកស្រី ម៉ែន សំអន ផ្ញាំផ្ញើ ៨ចំណុចសំខាន់ៗ ក្នុងពិធីបុណ្យបញ្ចុះ ខណ្ឌសីមា និងសម្ពោធនូវសមិទ្ធលនានាក្នុងវត្តទួលតាព្រហ្ម

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 42
លោកស្រី ម៉ែន សំអន ផ្ញាំផ្ញើ ៨ចំណុចសំខាន់ៗ ក្នុងពិធីបុណ្យបញ្ចុះ ខណ្ឌសីមា និងសម្ពោធនូវសមិទ្ធលនានាក្នុងវត្តទួលតាព្រហ្ម លោកស្រី ម៉ែន សំអន ផ្ញាំផ្ញើ ៨ចំណុចសំខាន់ៗ ក្នុងពិធីបុណ្យបញ្ចុះ ខណ្ឌសីមា និងសម្ពោធនូវសមិទ្ធលនានាក្នុងវត្តទួលតាព្រហ្ម

លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងលោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា និងសម្ពោធនូវសមិទ្ធលនានាក្នុងវត្តទួលតាព្រហ្ម ស្ថិតក្នុងភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ក្រោមអធិបតីភាពលោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និង អធិការកិច្ច ។

ពិធីនេះមានការនិមន្ត និងអញ្ជើញចូលរួមពីសម្ដេចព្រះឧត្ដមបញ្ញា ដូង ផង់ លោក លោកស្រី សមាជិកព្រឹទ្ធសភា រដ្ឋសភា ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាននៅខេត្តស្វាយរៀង ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទី-អង្គភាព កងកម្លាំងទាំងបី មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រួ សិស្សានុសិស្ស យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាយរឹទ្ធិ កាកបាទក្រហម យាយជី តាជី និងប្រជាពលរដ្ឋ ប្រមាណជាង១០០០នាក់ ។

លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានថ្លែងនូវការ ផ្តាំផ្ញើរសាកសួរសុខទុកពីសំណាក់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានីហ៊ុន សែនជូនដល់អង្គពិធីផងដែរ។

លោកស្រីក៏បានលើកឡើងថា ព្រះពុទ្ធសាសនា និងទីវត្តអារាម មិនគ្រាន់ តែ ជាទីសក្ការៈបូជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាទីកន្លែងសម្រាប់ បណ្តុះនូវបញ្ញាញ្ញាណ និងជាថ្នាលសម្រាប់បណ្តុះគ្រាប់ពូជ បញ្ញវ័ន្ត សម្រាប់ការកសាងជាតិ ក្នុង គ្រប់វិស័យផងដែរ។ ម៉្យាងទៀត ប្រវត្តិសាស្ត្រ និងបទពិសោធន៍ ក៏បានបង្ហាញឱ្យឃើញថា វត្តអារាម មានតួនាទីរួមចំណែកក្នុងការកសាង សង្គមជាតិមួយប្រកបដោយសីលធម៌ និងចរិយាធម៌ល្អ ដូច្នេះហើយដើម្បីឱ្យមានការអភិវឌ្ឍសង្គមកិច្ច សេដ្ឋកិច្ចប្រកបដោយសមធម៌ និងមានចីរភាពទាមទារឱ្យមានការអភិវឌ្ឍ ផ្នែកអប់រំសីលធម៌ និងចរិយាធម៌ផងដែរ ។

ឱកាសនោះលោកស្រីក៏បានរំលឹកផងដែរថា សម្រាប់ការរៀបចំព្រឹត្តិការណ៍ សង្ក្រាននៅក្នុងឆ្នាំនេះ ជាកិត្តិយសណាស់ សម្រាប់ខេត្តស្វាយរៀង របស់យើងជាប់ចំណាត់ថ្នាក់លេខ ២ ដែលមានអ្នកចូលរួមច្រើនជាងគេ ក្នុង បណ្តាចំណោម រាជធានីខេត្ត ដែលបានរៀបចំព្រឹត្តិការណ៍សង្ក្រាន្ត។

លោកស្រី បានធ្វើការផ្តាំផ្ញើដល់ផ្តាំផ្ញើដល់អាជ្ញាធរឃុំ ស្រុក ខេត្ត កងកំលាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋដូចតទៅ ៖
ទី១. អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ សូមបន្តយក ចិត្តទុកដាក់ ដល់ការអនុវត្តនយោបាយ ភូមិ-ឃុំមានសុវត្ថិភាពឲ្យមានប្រសិទ្ធភាពខ្ពស់ ។ ជាពិសេសត្រូវជៀសឲ្យផុតពីគ្រឿងញៀន និងត្រូវចូលរួមគោរពច្បាប់ ចរាចរណ៍ទាំងអស់គ្នា ។

ទី២. អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ សូមយកចិត្តទុកដាក់ផ្តល់សេវា រដ្ឋបាលជូនប្រជាពលរដ្ឋ ដូចជាការបញ្ជាក់សំបុត្រកំណើត ការធ្វើអត្តសញ្ញាណប័ណ្ណ ការងារនានា ដែលប្រជាពលរដ្ឋចាំបាច់ ត្រូវការសេវាពីអាជ្ញាធរ គឺត្រូវតែអនុវត្ត និងផ្តល់ជូនប្រជាពលរដ្ឋ ឲ្យទាន់ពេលវេលា និងប្រសិទ្ធភាពខ្ពស់ ។

ទី៣. លោកគ្រូ អ្នកគ្រូ ត្រូវធ្វើជាគំរូល្អ ជាគ្រូបង្រៀនល្អ និងប្រកបដោយក្រមសីលធម៌ ដើម្បីចូល រួម ចំណែក ជាមួយ រាជរដ្ឋាភិបាល ក្នុងការកសាងបានធនធាន មនុស្សប្រកបដោយចំណេះដឹងខ្ពស់ និងអត្តចរិក ចរិយាល្អ។ ក្មួយៗសិស្សានុសិស្សត្រូវខិតខំរៀនសូត្រ និងត្រូវធ្វើជាកូនល្អ សិស្សល្អ និងមិត្តល្អ ។

ទី៤. ត្រូវរួមគ្នាជ្រោងទង់សុខសន្តិភាព និងការអភិវឌ្ឍ និងរួមគ្នាថែរក្សានូវសមិទ្ធិផលនានាឱ្យបានគង់ វង្ស សម្រាប់ទុកដល់ កូនចៅ ជំនាន់ក្រោយៗទៀត។

ទី៥. មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ត្រូវតែប្រព្រឹត្តអំពើល្អ និងបម្រើសេវាសាធារណៈឱ្យបានល្អប្រសើរ ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ទី៦. ត្រូវជឿទុកចិត្ដលើរាជរដ្ឋាភិបាលកម្ពុជាដែលមាន លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដរាបណា នៅមាន លោកនាយករដ្ឋមន្រ្ដី និងគណបក្ស ប្រជាជនកម្ពុជា នោះលោកនាយករដ្ឋមន្រ្ដី និងជាប្រធាន គណបក្សប្រជាជនកម្ពុជា មិនបោះបង់បងប្អូនឡើយ គឺនៅតែ រួមសុខ រួមទុក្ខជា មួយបងប្អូនជានិច្ច ។

ទី៧. សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាត្រូវយកចិត្តទុក្ខដាក់ និងប្រុងប្រយ័ត្នខ្ពស់ ដោយសារអាកាសធាតុមានការ ប្រែប្រួលកម្តៅខ្លាំង និងប្រយ័ត្នចំពោះអគ្គីភ័យដែលកើតឡើង ជាយថាហេតុ។
ទី៨. សូមអំពាវនាវអង្គបោះឆ្នោតត្រៀមខ្លួនទៅបោះឆ្នោត៕

អត្ថបទទាក់ទង