លោកស្រី ម៉ែន សំអន ផ្តួចផ្តើមគំនិតកសាងទីសក្ការៈបូជា អាស្រម (លោកតាគង់ យាយដើង)
ក្រោមគំនិតផ្តួចផ្តើមឡើងដោយលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តស្វាយរៀង និងលោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានរៀបចំកសាងនូវទីសក្ការៈបូជា ស្ថិតនៅលើទីតាំងចាស់គឺអាស្រម (លោកតាគង់ យាយដើង) ខាងក្រោយមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តខេត្តស្វាយរៀង ស្ថិតក្នុងភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។
គិតចាប់ពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ ក្រុងពាលី និងមកដល់នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ ដោយបានសាងសង់រួចរាល់ជាស្ថាពរ រង់ចាំតែថ្ងៃសម្ពោធសម្រាប់បងប្អូនប្រជាពលរដ្ឋចូលគោរពបន់ស្រន់តាមជំនឿសាសនារៀងៗខ្លួនតែប៉ុណ្ណោះ៕