ខ្មែរប៉ុស្ដិ៍ Close

    រន្ធត់ចិត្ត!! រថយន្ដ១គ្រឿងបើកលឿនដូចហោះរេជ្រុលចង្កូតបុកចូលក្នុងប្រឡាយបណ្ដាលបុរសម្នាក់ស្លាប

    ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣១ ខែឧសភា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 1171
    រន្ធត់ចិត្ត!! រថយន្ដ១គ្រឿងបើកលឿនដូចហោះរេជ្រុលចង្កូតបុកចូលក្នុងប្រឡាយបណ្ដាលបុរសម្នាក់ស្លាបរន្ធត់ចិត្ត!! រថយន្ដ១គ្រឿងបើកលឿនដូចហោះរេជ្រុលចង្កូតបុកចូលក្នុងប្រឡាយបណ្ដាលបុរសម្នាក់ស្លាប

    ភ្នំពេញ៖ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ២ និង ៣០នាទី យប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ កើតឡើងតាមបណ្ដោយផ្លូវ ទំនប់កប់ស្រូវ ស្ថិតក្នុងសង្កាត់គោករកា ខណ្ឌព្រែកភ្នៅ រាជធានីភ្នំពេញ។
    យោងតាមប្រភពព័ត៌មានបានអោយដឹងថា រថយន្ដម៉ាក Sienna ពណ៍សរ ពាក់ស្លាកលេខ កំពុងឆ្នាំង 2A-2567 បើកបរដោយបុរសម្នាក់បើកតាមបណ្ដោយផ្លូវ ទំនប់កប់ស្រូវ ក្នុងទិសដៅពីត្បូងទៅជើងខណៈពេលទៅដល់ចំណុចកន្លែងកើតហេតុដោយរថយន្ដខាងលើមានល្បឿនលឿនដូចហោះ ផ្លូវក៏កោងភ្លៀងក៏ធ្លាក់ផ្លូវក៏រអិលបណ្ដាលអោយម្ចាស់រថយន្ដគ្រប់គ្រងលំនឹងរថយន្ដមិនបានស្រាប់តែបើកធ្លាក់ផ្លូវក្រឡាប់៣ ទៅ ៤ជុំបុកធ្លាក់ចូលប្រឡាយបណ្ដាលអោយបុរសម្នាក់ស្លាប់នៅគៀបជាប់ក្នុងរថយន្ដយ៉ាងអាណោចអាធ័ម បច្ចុប្បន្នសពបុរសខាងលើត្រូវបានយកទៅតម្កល់នៅវត្តទឹកថ្លារងចាំសាច់ញាតិទៅធ្វើបុណ្យតាមប្រពីនី។
    ក្រោយពេលកើតហេតុរថយន្ដខាងលើត្រូវបានសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ធ្វើកាតស្ទូចយកទៅរក្សាទុកបណ្ដោះអាសន្ននៅស្នងការចរាចរក្រុងរងចាំសាច់ញាតិមកទទួលយកទៅវិញ៕

    អត្ថបទទាក់ទង