បុរសម្នាក់បើករថយន្ត range rover ស៊េរីទំនើបមួយគ្រឿងហោះធ្លាក់ពីលើស្ពានច្បារអំពៅ
មានហេតុការណ៍គួរឲ្យរន្ធត់មួយបានកើតឡើង ខណៈបុរសម្នាក់បើករថយន្ត range rover ស៊េរីទំនើបមួយគ្រឿង បានរ៉េចង្កូតហោះធ្លាក់ចុះទៅក្រោមស្ពានច្បារអំពៅរួចបន្ដទៅបុកកៀបជាប់ដើមឈើ ចំណែករថយន្តរងការខូចខាតស្ទើរទាំងស្រុង កាលពីវេលាម៉ោង ០២ យប់ឈានចូលថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០១៨ នៅចំណុចស្ពានច្បារអំពៅថ្មី សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ ។
យោងទៅតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲដឹងថាមុនពេលកើតហេតុគេឃើញ បុរសម្នាក់ បើករថយន្ត range rover ពណ៌សមួយគ្រឿង បើកក្នុងទិសដៅពីកើតទៅលិច តាមបណ្ដោយផ្លូវជាតិលេខ 1 ក្នុងល្បឿនលឿនខណៈមកដល់ចំណុចកើតហេតុខាងលើ បានបើកស្ពានហើយរ៉េចង្កូតហោះធ្លាក់ចុះទៅក្រោមស្ពាន ហើយរ៉េចង្កូតទៅបុកខឿនផ្លូវរួចអស់បន្តទៅបុកនឹងដើមឈើមួយដើមកៀបជាប់នៅកន្លែងកើតហេតុតែម្ដង សំណាងល្អមិនបុរសខាងលើរងរបួសស្រាល ។
ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចជំនាញបានធ្វើការវាស់វែង និងយករថយន្ដខាងលើយកទៅរក្សាទុកនៅស្នងការរាជធានីភ្នំពេញដើម្បីដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ។
ប្រភព៖ TVFB