ខ្មែរប៉ុស្ដិ៍ Close

ម៉ូតូម៉ាក​ Duke ប៉ះជាមួយ Ford​ ធ្វើអោយ Duke ចូលក្រោមរថយន្ត​ នឹងមនុស្ស​២នាក់​ រងរបួសធ្ងន់ស្រាល​ ក្នុងគ្រោះថ្នាក់ចរាចរណ៍​

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃពុធ ទី៣០ ខែឧសភា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 23
ម៉ូតូម៉ាក​ Duke ប៉ះជាមួយ Ford​ ធ្វើអោយ Duke ចូលក្រោមរថយន្ត​ នឹងមនុស្ស​២នាក់​ រងរបួសធ្ងន់ស្រាល​ ក្នុងគ្រោះថ្នាក់ចរាចរណ៍​ ម៉ូតូម៉ាក​ Duke ប៉ះជាមួយ Ford​ ធ្វើអោយ Duke ចូលក្រោមរថយន្ត​ នឹងមនុស្ស​២នាក់​ រងរបួសធ្ងន់ស្រាល​ ក្នុងគ្រោះថ្នាក់ចរាចរណ៍​

រាជធានីភ្នំពេញ​ ៖​ រន្ធត់ណាស់​ ផ្អើលអស់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវ​ បន្ទាប់ពី​ រថយន្តម៉ាក​ Ford បុកជាមួយម៉ូតូ​ម៉ាក​ Dukde ត្រង់ចំណុចផ្លូវបែកជាបួន​ បណ្តាលអោយបុរសម្នាក់រងរបួសធ្ងន់ធ្ងរត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ​ នឹងបុរសម្នាក់ទៀតរបួសស្រាល​ នឹងបង្កអោយម៉ូតូជាប់ក្រោមរថយន្ត​ រងការខូចខាតទាំងសងខាង​ កាលពីម៉ោង១៥​រសៀល​ ថ្ងៃទី៣០​ ខែឧសភា​ ឆ្នាំ២០១៨​ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៣៦០​ កែងនឹងផ្លូវលេខ៥៧​ ក្នុងសង្កាត់​បឹងកេងកង១​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ ។

តាមប្រភពព័ត៍មានពីបុរសដែលនៅក្នុងហេតុការណ៍នេះបាន​បញ្ជាក់ប្រាប់ថា​ ៖​ មុនកើតហេតុ​ ពួកគាត់បានជិះម៉ូូតូDuke​ ១គ្រឿង​ ពាក់ស្លាកលេខភ្នំពេញ1CJ-5319​ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៣៦០​ ក្នុងទិសដៅពីកើតមកលិច​ លុះមកដល់កន្លែងកើតហេតុ​ កែងនឹងផ្លូវលេខ៥៧​ ស្រាប់តែបុកជាមួយរថយន្ត​១គ្រឿងម៉ាក​ Ford​ ពណ៍ស​ ពាក់ស្លាកលេខ​ភ្នំពេញ​2AU-6598 ដែលបើកបរដោយស្រ្តីម្នាក់​​ តាមបណ្តោយផ្លូវលេខ៥៧​ ក្នុងទិសដៅពីជើងទៅត្បូង​ ពេញទំហឹង​ បណ្តាលអោយបុរសដែលជាអ្នកឌុប​ រងរបួសធ្ងន់ធ្ងរត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ​ ចំណែករូបគាត់រងរបួសស្រាលប៉ុណ្ណោះ​ នឹងបង្កអោយម៉ូតូជាប់ក្រោមរថយន្ត​ រងការខូចខាតទាំងសងខាង​ ។

ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ​ តាមប្រភពបានព្យាយាមសុំការបញ្ជាក់ពីភាគី​ ខាង​រថយន្តផងដែរ​ ប៉ុន្តែស្រ្តីអ្នកបើកបរបាននិយាយថា​ រូបគាត់​ សុំមិនសំភាសទេ​ ។ក្រោយពេលកើតហេតុ​ ភាគីទាំងសងខាងបានធ្វើការដោះស្រាយគ្នា​ ដោយភាគីខាងរថយន្ត​ Ford​ នឹងចេញថ្លៃការខូចខាតនឹងថ្លៃព្យាបាលទាំងអស់តែម្តង​ ៕

អត្ថបទទាក់ទង