ខ្មែរប៉ុស្ដិ៍ Close

កិច្ចប្រជុំត្រួតពិនិត្យស្ថានភាពប៉ុស្ដិ៍ច្រកទ្វារព្រំដែនខេត្តកំពត

ដោយ៖ លី វិទ្យា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃពុធ ទី៣០ ខែឧសភា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 173

កំពត៖ លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត នៅថ្ងៃអង្គារ ទី២៩ ខែឧសភា ឆ្នាំ២០១៨ បានទទួលស្វាគមន៍ នាយឧត្តមសេនីយ៍ អ៊ុក គឹមលេខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារអន្តរក្រសួងដើម្បី ចុះសិក្សាស្ថានភាពតាមបណ្តាប៉ុស្តិ៍ច្រកទ្វារព្រំដែនស្ថិតក្នុងដែនសមត្ថកិច្ចខេត្តកំពត។

កិច្ចប្រជុំនេះមានគោលបំណងដើម្បីធ្វើបច្ចុប្បន្នភាពអនុក្រឹត្យលេខ ៦៤អនក្រ.បក ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០០១ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការកំណត់និងការគ្រប់គ្រងទីស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិ ច្រកទ្វារព្រំដែនអន្តរជាតិ ច្រកទ្វារព្រំដែនទ្វេភាគី ច្រកទ្វារតំបន់ព្រំដែន និងច្រកទ្វារកំពង់ផែសមុទ្រ នៅទូទាំងកម្ពុជា។

ក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត លោកស្នងការ ស្នងការរងនគរបាលខេត្ត លោកនាយក នាយករងរដ្ឋបាលខេត្ត លោកអភិបាល អភិបាលរងក្រុង/ស្រុក លោក លោកស្រីនាយក នាយករងទីចាត់ការចំណុះសាលាខេត្ត លោកប្រធាន និងសមត្ថកិច្ចជំនាញឈរជើងនៅតាមបណ្តាប៉ុស្តិ៍ច្រកទ្វារព្រំដែននៅខេត្តកំពត។

បន្ទាប់ពីកិច្ចប្រជុំចប់ នាយឧត្តមសេនីយ៍ អ៊ុក គឹមលេខ លោក លោកស្រីទាំងអស់ បានចុះពិនិត្យជាក់ស្តែង ដោយផ្ទាល់នៅតាមបណ្តាច្រកទ្វារព្រំដែនដែលស្ថិតក្រោមសមត្ថកិច្ចគ្រប់គ្រងរបស់ខេត្តកំពតផងដែរ ៕

អត្ថបទទាក់ទង