ខ្មែរប៉ុស្ដិ៍ Close

កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគកម្ពុជា-ថៃ (អ ប៊ី ស៊ី) លើកទី២៧

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៩ ខែកក្កដា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 35
កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគកម្ពុជា-ថៃ (អ ប៊ី ស៊ី) លើកទី២៧ កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគកម្ពុជា-ថៃ (អ ប៊ី ស៊ី) លើកទី២៧

បន្ទាប់ពីបានធ្វើការពិភាក្សាឆ្លងកំណត់ហេតុរួមគ្នាថ្នាក់ក្រុមលេខាគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគលើកទី២៧ និងបានធ្វើការចុះហត្ថលេខាទទួលស្គាល់លើកំណត់ហេតុនៃកិច្ចប្រជុំក្រុមលេខាភាគីកម្ពុជា-ថៃ និងបានធ្វើការពង្រៀងដាក់ជូនគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគដាក់ចេញទិសដៅសម្រាប់ការប្រជុំលើកទី២៧ ទទួលបានលទ្ឋផលល្អការប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគរវាងយោធភូមិភាគទី៥ កម្ពុជានិងភូមិភាគទី១ ថៃសម្រាប់លើកទី២៧ ត្រូវបានធ្វើឡើងនាពេលថ្មីៗនេះនៅសណ្ឋាគារហូលីដេអ៊ីនក្រុងបាងកកនៃព្រះរាជាណាចក្រថៃ។

ក្នុងកិច្ចប្រជុំនេះមានវត្តមានលោក ណារ៉ុង ផាន់ ជិតកែធែ មេបញ្ជាការកងទ័ពភូមិភាគទី១ថៃនិងលោក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោកមេបញ្ជាការយោធភូមិភាគទី៥ ជាសហប្រធាននៃការប្រជុំរួមគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគនិងមានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្តបាត់ដំបង, បន្ទាយមានជ័យមេបញ្ជាការរងយោធភូមិភាគ, តំណាងខេត្តជាប់ព្រំដែននិងសមាជិកក្រុមការងារភាគីថៃកម្ពុជាជាច្រើនរូបដែលកិច្ចប្រជុំនេះភាគីថៃធ្វើជាម្ចាស់ផ្ទះ។

កិច្ចប្រជុំក្នុងគោលបំណងពិភាក្សារកទិសដៅដោះស្រាយនិងរំលឹកឡើងវិញនូវភាពរីកចំរើននៃការអភិវឌ្ឍលើគ្រប់វិស័យដែលពាក់ព័ន្ទទៅនឹងសម្ពន្ឋ័ភាពកងទ័ពនិងសន្តិសុខតាមព្រំដែនដោយពិចារណាកំណត់ទស្សនវិស័យក្នុងក្របខណ្ឌ័គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ(អប៊ីស៊ី) រវាងយោធភូមិភាគទី៥កម្ពុជានិងភូមិភាគទី១ថៃ, ដែលក្នុងនោះភាគីទាំងពីរបានធ្វើការពិភាក្សាការងារទៅលើខ្លឹមសារនៃកិច្ចប្រជុំលើកទី២៦កន្លងមកដែលគណៈកម្មាធិការថ្នាក់ភូមិភាគទាំងពីរទទួលបានលទ្ឋផលជាវិជ្ជមានលើការងារសន្តិសុខសុវត្ថិភាពតាមបណ្តោយព្រំដែន, ក្នុងនោះកងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទត្រូវបានបង្កើនកិច្ចសហប្រតិបត្តិការនៅគ្រប់សកម្មភាពដោយមានការយោគយល់អធ្យាស្រ័យនិងដោះស្រាយដោយសន្តិវិធីក្នុងគោលដៅកសាងតំបន់ព្រំដែនកម្ពុជាថៃជាតំបន់សន្តិភាពកិច្ចហប្រតិបត្តិការនិងការអភិវឌ្ឍ។អង្គប្រជុំបានពិភាក្សានិងផ្លាស់ប្តូរយោបល់ទៅវិញទៅមកដែលពាក់ពន្ឋ័នឹងបញ្ហាផ្សេងៗនឹងផ្សះផ្សាការយោគយល់គ្នាក្នុងការការពារដោះស្រាយបញ្ហាដែលកើតមានឡើងដោយប្រើយន្តការក្នុងក្របខណ្ឌ័របស់គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ(អប៊ីស៊ី) និងបន្តសហការណ៍ទប់ស្កាត់ដោយផ្តោតទៅលើករណីដូចជាការជួញដូរតាមបណ្តោយព្រំដែន. ករណីគ្រឿងញៀន. ពលករចំណាកស្រុកខុសច្បាប់ឧក្រិដ្ឋកម្មឆ្លងដែន. ការបង្ការនិងបង្រ្កាបបទល្មើសតាមព្រំដែន. ការជួញដូរមនុស្សនិងក្មេងអនាថា. កិច្ចហប្រតិបត្តិការវិស័យសេដ្ឋកិច្ចសង្គមកិច្ចបរិស្ថានវិទ្យាសាស្ត្របច្ចេកទេសវិស័យអប់រំនិងទេសចរណ៍។ តាមរយៈនៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគកម្ពុជា-ថៃលើកទី២៧រយៈពេល០២ថ្ងៃកន្លងមកនេះភាគីទាំងពីរបានទទួលលទ្ឋផលជាវិជ្ជមានព្រមទាំងបានឯកភាពរាល់សំណើនិងសំណូមពរដើម្បីសហការណ៍អនុវត្តន៍បន្តនិងមានប្រសិទ្ឋភាព។

ថ្លែងបិទការប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគកម្ពុជា-ថៃ(អប៊ីស៊ី)លើកទី២៧ លោក ឯកសំអូន និងលោក ណារ៉ុងផាន់ ជិតកែធែ ជាសហប្រធាននៃកិច្ចប្រជុំបានសម្តែងការកោតសរសើរចំពោះស្ថាបន័ទាំងពីរភាគីកម្ពុជាថៃដែលមកទល់ពេលនេះបានរួមសហការណ៍ល្អ ទាំងកិច្ចការងារនៅតាមខ្សែបន្ទាត់ព្រំដែននិងបានផ្តល់នូវលក្ខណៈងាយស្រួលសម្រាប់បងប្អូនប្រជាពលរដ្ឋទាំងពីរប្រកបមុខរបរដោះដូរប្រចាំថ្ងៃបានសមរម្យ. លោកសហប្រធានទាំងពីរបានលើកឡើងនៅការស្វាគមន៍និងភាពរីករាយឯកភាពទៅលើកិច្ចសហប្រតិបត្តិការស្តែងចេញជាផ្លែផ្កាគួរឲ្យមោទនៈ. ព្រមទាំងបានសំណូមពរដល់កងកម្លាំងនៃប្រទេសទាំងពីរកម្ពុជា-ថៃបង្កើនកិច្ចសហការណ៍ទ្វេថែមទៀត. ដើម្បីអោយកិច្ចដំណើការនៃការប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគសម្រាប់លើកទី២៨នាឆ្នាំខាងមុខទទួលបានលទ្ឋផលល្អ។បន្ទាប់មកលោក ឯក សំអូន និងលោក ណារ៉ុងផាន់ ជិតកែធែ ជាសហប្រធានបានចុះហត្ថលេខាទទួលស្គាល់លើកំណត់ហេតុនៃកិច្ចប្រជុំនិងបានជូនកាដូរអនុស្សាវរីយ៍ទៅវិញទៅមកព្រមទាំងបានថតរូបរួមគ្នាផងដែរ ៕

អត្ថបទទាក់ទង