ខ្មែរប៉ុស្ដិ៍ Close

    រដ្ឋសភា ចេញសេចក្តីប្រកាសព័ត៌មានស្តីពី កិច្ចប្រជុំគណៈប្រតិភូជាន់ខ្ពស់អន្តរសភាអាស៊ាន (AIPA) លើកទី៤៣

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកសារ 575
    រដ្ឋសភា ចេញសេចក្តីប្រកាសព័ត៌មានស្តីពី កិច្ចប្រជុំគណៈប្រតិភូជាន់ខ្ពស់អន្តរសភាអាស៊ាន (AIPA) លើកទី៤៣រដ្ឋសភា ចេញសេចក្តីប្រកាសព័ត៌មានស្តីពី កិច្ចប្រជុំគណៈប្រតិភូជាន់ខ្ពស់អន្តរសភាអាស៊ាន (AIPA) លើកទី៤៣

    រដ្ឋសភា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី កិច្ចប្រជុំគណៈប្រតិភូជាន់ខ្ពស់អន្តរសភាអាស៊ាន (AIPA) លើកទី៤៣ ជួបប្រជុំទល់មុខរវាងថ្នាក់ដឹកនាំសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងថ្នាក់ដឹកនាំអន្តរសភាអាស៊ាន (អាយប៉ា) នាកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ (40th-41′ ASEAN Summit)។

    កិច្ចប្រជុំគណៈប្រតិភូជាន់ខ្ពស់សភា នៃបណ្ដាប្រទេសជាសមាជិកអន្តរសភាអាស៊ាន (អាយប៉ា) ដឹកនាំដោយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានប្តូរវេនអន្តរសភាអាស៊ាន (អាយប៉ា) លើកទី៤៣ ដែលបានប្រព្រឹត្តទៅនារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ។

    ក្នុងនាមគណៈប្រតិភូប្រទេសសមាជិកអាយប៉ា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់អាស៊ានក្នុងការរក្សាបានសន្តិភាព ស្ថិរភាព និងវិបុលភាព ព្រមទាំងសម្រេចបាននូវកំណើនសេដ្ឋកិច្ចដ៏រឹងមាំ ក្នុងការប្រឹងប្រែងរួមគ្នា ដើម្បីសម្រេចឱ្យបាននូវការស្ដារឡើងវិញក្រោយវិបត្តិជំងឺរាតត្បាតកូវីដ-១៩។

    សមាជិកអន្តរសភាអាស៊ានក៏បានបង្ហាញនូវការព្រួយបារម្ភ និងលើកឡើងនូវបញ្ហាប្រឈមសំខាន់ៗមួយចំនួន មានដូចជា៖ កិច្ចសហប្រតិបត្តិការស្ដារសេដ្ឋកិច្ចឱ្យងើបឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩ និងជម្លោះនៅអ៊ុយក្រែន បញ្ហាសន្តិសុខមិនមែនប្រពៃណី រួមមានការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិការជួញដូរមនុស្ស និងថ្នាំញៀន សន្តិសុខសាយប័រ និងការចំណាកស្រុក ការលើកកម្ពស់តម្លៃប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស ការពង្រឹងអំណាចស្ត្រី និងសមភាមយេនឌ័រ ការជំរុញបរិវត្តកម្មឌីជីថល និងកាត់បន្ថយគម្លាតនៃការអភិវឌ្ឍ ការលើកកម្ពស់ទំនាក់ទំនង ថាមពល ទឹក ស្បៀងអាហារ និងការអភិរក្ស បេតិកភណ្ឌវប្បធម៌ ភាពចម្រុះ និងអត្តសញ្ញាណតំបន់ជាដើម៕

    ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភាកម្ពុជា៖

    អត្ថបទទាក់ទង