ខ្មែរប៉ុស្ដិ៍ Close

    រដ្ឋសភា សេចក្ដីប្រកាសព័ត៌មានលទ្ធផល នៃដំណើរទស្សនកិច្ចរបស់ ប្រធានគណៈកម្មការកិច្ចការបរទេស នៃសភាតំណាងប្រជាជនចិន នៅកម្ពុជា រយៈពេល៤ថ្ងៃ

    ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃពុធ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 119
    រដ្ឋសភា សេចក្ដីប្រកាសព័ត៌មានលទ្ធផល នៃដំណើរទស្សនកិច្ចរបស់ ប្រធានគណៈកម្មការកិច្ចការបរទេស នៃសភាតំណាងប្រជាជនចិន នៅកម្ពុជា រយៈពេល៤ថ្ងៃរដ្ឋសភា សេចក្ដីប្រកាសព័ត៌មានលទ្ធផល នៃដំណើរទស្សនកិច្ចរបស់ ប្រធានគណៈកម្មការកិច្ចការបរទេស នៃសភាតំណាងប្រជាជនចិន នៅកម្ពុជា រយៈពេល៤ថ្ងៃ

    (ភ្នំពេញ)៖ រដ្ឋសភា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោក ឡូវ ឈីនជៀន (LOU Qinjian) ប្រធានគណៈកម្មការកិច្ចការបរទេស នៃសភាតំណាងប្រជាជនចិន នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣

    ការបំពេញទស្សនកិច្ចរបស់លោក ឡូវ ឈីនជៀន បានធ្វើឡើងក្នុងឱកាសនៃការអបអរខួបអនុស្សាវរីយ៍ ៦៥ឆ្នាំ នៃចំណងការទូតកម្ពុជា-ចិន និងតបតាមការអញ្ជើញរបស់គណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភាកម្ពុជា គណៈប្រតិភូ គណៈកម្មការ កិច្ចការ បរទេស នៃសភាតំណាងប្រជាជនចិន។

    នៅក្នុងដំណើរទស្សនកិច្ចនេះ លោក ឡូវ ឈីនជៀន និងគណៈប្រតិភូបានចូលជួបសម្តែងការគួរសម ជាមួយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ជួបពិភាក្សាការងារទ្វេភាគី ជាមួយលោក សួស យ៉ារ៉ា ប្រធាន គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន និងតំណាងគណៈកម្មការ ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា ព្រមទាំងជួបសម្តែងការគួរសម ជាមួយលោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ៕

    Credit: Fresh News

    ខាងក្រោមនេះជាសេចក្តី​ប្រកាសព័ត៌មានរបស់រដ្ឋសភា៖

     

    អត្ថបទទាក់ទង