រដ្ឋសភាកម្ពុជា៖ ប្រសិនបើពិភពលោកធ្វើព្រងើយកន្តើយ មិនអើពើចំពោះការឈ្លានពានរបស់យោធាថៃមកលើកម្ពុជា គឺស្មើនឹងការទទួលស្គាល់នូវគំរូដ៏អាក្រក់នៃការជំរុញការអនុវត្តច្បាប់ព្រៃ “អ្នកខ្លាំងគឺឈ្នះ”
រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានដ៏ឃោរឃៅនិងអមនុស្សធម៌របស់ថៃដែលកំពុងបន្តនិងរីករាលដាលកាន់តែខ្លាំងឡើងៗ ដោយបានប្រើប្រាស់គ្រឿងយុទ្ធោបករណ៍ធុនធ្ងន់ច្រើនប្រភេទ រួមមាន យន្តហោះចម្បាំងប្រភេទអេហ្វ ១៦








