ខ្មែរប៉ុស្ដិ៍ Close

ពិព័រណ៍ពាណិជ្ជកម្មផលិតផលខ្មែរនៅខេត្តព្រៃវែង នឹងរៀបចំឡើងចាប់ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២៩ ខែឧសភា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 41

ក្រសួងពាណិជ្ជកម្ម នឹងរៀបចំពិព័រណ៍ពាណិជ្ជកម្មផលិតផលខ្មែរ «យុទ្ធនាការទិញផលិតផលខ្មែរ» នៅក្រុងព្រៃវែង ខេត្តព្រៃវែង ចាប់ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ ២០១៨។ ការរៀបចំពិព័រណ៍នេះ មានគោលបំណងទូងស្គរពញ្ញាក់ស្មារតីមហាជនទូទៅឱ្យងាកមកគាំទ្រ និងប្រើប្រាស់ ផលិតផលក្នុងស្រុកឲ្យបានច្រើនជាអតិបរិមា។ នៅក្នុងពិព័រណ៍នេះ ក្រសួងពាណិជ្ជកម្ម នឹងប្រមូលកៀរគរផលិតផលខ្មែរ មានគុណភាពខ្ពស់ មានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ មានការវេចខ្ចប់បានល្អត្រឹមត្រូវ អនុលោមតាមស្តង់ដារផលិតកម្មពីគ្រប់ទិសទី នៅទូទាំងប្រទេស មកដាក់តាំងបង្ហាញ និងស្វែងរកដៃគូយកទៅលក់បន្ត។

ទន្ទឹមនឹងនេះ ក្រសួងពាណិជ្ជកម្ម សូមអញ្ជើញ លោក-លោកស្រី ដែលមានបំណងចូលរួមតាំងបង្ហាញផលិតផលខ្មែរក្នុងព្រឹត្តិការណ៍នេះ សូមប្រញាប់រួសរាន់មកដាក់ពាក្យចូលរួមនៅនាយកដ្ឋានកិច្ចការពិព័រណ៍។ ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្ម សូមអញ្ជើញសាធារណជនទូទៅចូលរួមទស្សនា និងគាំទ្រព្រឹត្តិការណ៍នេះផងដែរ។

ព័ត៌មានលម្អិតផ្សេងៗ ស្តីពីការរៀបចំពិព័រណ៍ខាងលើនេះ សូមទាក់ទងនាយកដ្ឋានកិច្ចការពិព័រណ៍នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ៖ ០១៧ ៦១១ ១០២ / ០៨៧ ៧៥៥ ៥៥១ / ០៧៧ ៣៣៩ ៤៣៩ / ០៧៧ ៣៣២ ២៣៣ ឬអ៊ីមែល៖ phiromraksmeyvs12@gmail.com / ritatong19@gmail.com neary86@yahoo.com ឬ vuthakep@gmail.com ៕