ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន ៖ រាជរដ្ឋាភិបាល ខិតខំជម្នះស្វះស្វែងរកជំនួយពីបណ្តាជាដៃគូអភិវឌ្ឍ សម្រាប់ផ្តល់ជូននូវតម្រូវការចាំបាច់របស់ប្រជាជន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៣ ខែមីនា ឆ្នាំ២០២២ ព័ត៌មានទូទៅ 55
សម្តេចតេជោ ហ៊ុន សែន ៖ រាជរដ្ឋាភិបាល ខិតខំជម្នះស្វះស្វែងរកជំនួយពីបណ្តាជាដៃគូអភិវឌ្ឍ សម្រាប់ផ្តល់ជូននូវតម្រូវការចាំបាច់របស់ប្រជាជន សម្តេចតេជោ ហ៊ុន សែន ៖ រាជរដ្ឋាភិបាល ខិតខំជម្នះស្វះស្វែងរកជំនួយពីបណ្តាជាដៃគូអភិវឌ្ឍ សម្រាប់ផ្តល់ជូននូវតម្រូវការចាំបាច់របស់ប្រជាជន

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា តាមពិតកម្មវិធីនេះ ត្រូវបានប្រព្រឹត្តទៅខែមិថុនា ឆ្នាំ២០២១ តែដោយសារការរីករាលនៃជំងឺកូវីដ-១៩ នាថ្ងៃ២០ កុម្ភះ ឆ្នាំ២០២០ ត្រូវបានពន្យាពេលសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ២១ ប្រវែងជិត ៦៤គីឡូម៉ែត្រ តភ្ជាប់ពីរង្វង់មូលក្រុងតាខ្មៅ ខេត្តកណ្តាល រហូតដល់ច្រកទ្វារអន្តរជាតិកម្ពុជា-វៀតណាម (ជ្រៃធំ-ឡុងប៊ិញ)។ ផ្លូវជាតិលេខ ២១ នេះចំណាយថវិកាសាងសង់អស់ ៦១ លានដុល្លារ ដែលជាឥណទានសម្បទានរបស់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា ទោះបីជាកម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ ២១ នេះមែន ប៉ុន្តែភាពជាក់ស្តែង ប្រជាពលរដ្ឋ បានធ្វើចរាចរណ៍ប្រើប្រាស់ផ្លូវមួយនេះរួចជាស្រេចទៅហើយ។ នេះជាសមិទ្ធផលមួយដែលកើតចេញពី កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាបាល ក្នុងខិតខំជម្រះស្វះស្វែងរកហេរញ្ញប្បទានកសាងផ្លូវមួយនេះ ដែលកើតចេញពីចំណងមិត្តភាពកម្ពុជា-កូរ៉េ ទើបឈានដល់សម្រេចបានការកសាងផ្លូវជាតិលេខ ២១ នៅថ្ងៃនេះ៕

អត្ថបទទាក់ទង