ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន៖ យើងមិនអត់ឱនឱ្យអ្នកបំផ្លាញសុខសន្តិភាព និងអ្នកបំផ្លាញឆ្នាំងបាយកម្មករឡើយ

ដោយ៖ សាន់ វីតា ​​ | ថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 80
សម្តេចតេជោ ហ៊ុន សែន៖ យើងមិនអត់ឱនឱ្យអ្នកបំផ្លាញសុខសន្តិភាព និងអ្នកបំផ្លាញឆ្នាំងបាយកម្មករឡើយ សម្តេចតេជោ ហ៊ុន សែន៖ យើងមិនអត់ឱនឱ្យអ្នកបំផ្លាញសុខសន្តិភាព និងអ្នកបំផ្លាញឆ្នាំងបាយកម្មករឡើយ

ក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៩,០៨៥នាក់ មកពីរោងចក្រ សហគ្រាសចំនួន៩ ដែលកំពុងដំណើរការអាជីវកម្មក្នុងក្រុងច្បារមន និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា យើងត្រូវហ៊ានចង្អុលមុខអ្នកនយោបាយចង្រៃជ្រុលនិយមដែលបំផ្លាញឆ្នាំងបាយកម្មករ និងត្រូវបំបាត់នយោបាយជ្រុលនិយមបំផ្លាញផលប្រយោជន៍ជាតិ ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា អ្នកនយោបាយជ្រុលនិយម តែងតែដើរអំពាវនាវឱ្យបរទេសកុំមកវិនិយោគនៅកម្ពុជា កុំឱ្យបរទេសទិញទំនិញពីកម្ពុជា កុំផ្តល់ជំនួយមកកម្ពុជា និងដាក់ទណ្ឌកម្មមកលើប្រទេសកម្ពុជាជាដើម ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា យើងមិនអត់ឱនឱ្យទង្វើណាដែលបំផ្លាញសុខសន្តិភាពរបស់កម្ពុជានោះឡើយ ពីព្រោះយើងបានឆ្លងកាត់រួចហើយពីទុក្ខវេទនានិងការព្រាត់ប្រាស់ដោយសារសង្រ្គាម។ សម្តេចបន្តថា យើង ត្រូវរួមគ្នាថែរក្សាការពារសន្តិភាពឱ្យបានជាដាច់ខាត ដើម្បីធានាដល់ការអភិវឌ្ឍរយៈពេលវែងសម្រាប់កម្ពុជា ។

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល ខិតខំប្រឹងប្រែងរក្សាការវិនិយោគចាស់ និងបង្កើនការវិនិយោគថ្មីៗដើម្បីជាផលប្រយោជន៍ដល់ប្រជាជន ជាពិសេសគឺខិតខំថែរក្សាការពារសន្តិភាព និងស្ថិរភាពនយោបាយដើម្បីប្រទេសកម្ពុជាអាចបន្តការអភិវឌ្ឍទៅមុខ ៕

អត្ថបទទាក់ទង